ប៉ូលិសខណ្ឌមានជ័យ ឆ្មក់បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ជ្រកក្រោមស្លាកយីហោ True Money ដោយឃាត់ខ្លួនម្ចាស់ទីតាំងបានម្នាក់ និងវត្ថុតាងមួយចំនួនទៀត
រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌមានជ័យ សហការជាមួយនឹងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ធ្វើការចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ដោយធ្វើការឃាត់ខ្លួនបុរសម្នាក់ និងវត្ថុតាំងមួយចំនួន។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង០៣:៣០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចតូបលេខ៦ ជ្រកក្រោមស្លាក True Money ប្ដូរប្រាក់ និងលក់កាតទូរស័ព្ទគ្រប់ប្រព័ន្ធមួយកន្លែង យីហោ “ពេជ្រ ពន្លក” ស្ថិតនៅផ្លូវបេតុង ក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ពេជ្រ ពន្លក ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរវេលុយទ្រូម៉ាន់នី និងកត់ឆ្នោត (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន)។
វត្ថុតាងចាប់យក៖ ក្រដាសមានសរសេរលេខឆ្នោតវៀតណាមចំនួន ០៣សន្លឹក, ក្រដាសតូចៗសម្រាប់កត់លេខឆ្នោតមួយចំនួន ,ត្រាសម្រាប់ចុះថ្ងៃខែឆ្នាំ ចំនួន០១, ប៊ិចពណ៍ខៀវមួយចំនួន, ម៉ាស៊ីនគិតលេខ ចំនួន០២គ្រឿង, ទូរស័ព្ទដៃចាស់ ចំនួន០២គ្រឿង និងលុយខ្មែរចំនួន ២៩០,០០០រៀល (ម្ភៃប្រាំបួនម៉ឺនរៀល)។
សមត្ថកិច្ចលោកបានអោយអោយដឹងថា កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៥ម៉៣០នាទី ដោយបានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចុះបង្រ្កាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឆ្នោតវៀតណាម) ០១កន្លែងស្ថិតនៅតូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំងម្នាក់ឈ្មោះ ពេជ្រ ពន្លក ភេទប្រុស អាយុ៣៩ឆ្នាំ និងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន ៖ ក្រដាសមានសរសេរលេខឆ្នោត វៀតណាម ចំនួន០៣សន្លឹក , ក្រដាសតូចៗសម្រាប់កត់លេខឆ្នោតមួយចំនួន ,ត្រាសម្រាប់ចុះថ្ងៃខែឆ្នាំ ចំនួន០១,ប៊ិចពណ៌ខៀវមួយចំនួន,ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង,ទូរស័ព្ទដៃចាស់ ចំនួន០២គ្រឿង និង លុយខ្មែរចំនួន២៩០០០០រៀល(ម្ភៃប្រាំបួនម៉ឺនរៀល) បញ្ជូនមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ដើម្បីចាត់ការតាមនីតិវិធីតែម្តង។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ពេជ្រ ពន្លក ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត