ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាសូរណាស់! មនុស្ស៥នាក់នាំគ្នាហូបត្រីកំពត បណ្តាលឲ្យពុលស្លាប់២នាក់ ឯ៣នាក់ទៀតជួយសង្គ្រោះទាន់

    BY Khmernote Media May 26, 2020
    អាសូរណាស់! មនុស្ស៥នាក់នាំគ្នាហូបត្រីកំពត បណ្តាលឲ្យពុលស្លាប់២នាក់ ឯ៣នាក់ទៀតជួយសង្គ្រោះទាន់

    ខេត្តកំពង់ស្ពឺ៖ បុរសពីរនាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែហូបត្រីកំពត ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃអង្គារ៍ ២៥ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិមួយ នៃឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះទី១- ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមកស្នាក់នៅធ្វើការ ភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

    ក្នុងហេតុការណ៍ខាងលើ មានមនុស្ស៥នាក់បានហូបត្រីកំពតជាមួយគ្នា ប៉ុន្ដែអកុសល ២នាក់បានពុលជួយសង្រ្គោះមិនបានស្លាប់តែម្ដង ចំណែក ៣នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា ដំបូងឡើយពួកគាត់បាននាំគ្នាយកត្រីដែលអូសបានយកមកធ្វើម្ហូបដូចសព្វមួយដង មិនដឹងថាត្រីកំពតមានឥទ្ធិពលមហិទ្ធិឫទ្ធិក្លាំងក្លាអាចប្រហារជីវិតមនុស្សបាននោះទេ គ្រាន់តែអាចម៍ត្រីកំពត ដែលធ្វើបោះចោលទៅលើដី ត្រូវសត្វមាន់ ឆ្កែ ស៊ី ក៏ត្រូវពុលស្លាប់ដែរ (មាន់ ៧ក្បាល និងឆ្កែ ១ក្បាល)។

    ជនរងគ្រោះដែលបានសង្រ្គោះទាន់ពេលវេលា ទី១-ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ ទី២-ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ  និងទី៣-ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុស អាយុ១៧ឆ្នាំ ហើយអ្នកទាំង៣រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ជាការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស សូមមេត្ដាប្រុងប្រយ័ត្នបំផុតចំពោះអាហារប្រចាំថៃ្ង ពិសេសករណីត្រីកំពត នេះគឺមានមនុស្សពុលស្លាប់មិនតិចនាក់ទេកន្លងមក អ្នកខ្លះបានរស់រានមានជីវិតដោយសារតែការជួយសង្រ្គោះបានទាន់ពេលតែប៉ុណ្ណោះ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay