ព័ត៌មានជាតិ
គួរអោយសរសើរ ! លោកតាម្នាក់ប្រើពេលវេលាក្រោយចូលនិវត្តន៍ជាង៣០ឆ្នាំទៅធ្វើរឿងដ៏មានន័យមួយនេះ ជួយដល់អ្នកជិតខាងរបស់គាត់
BY Khmernote Media
February 10, 2018
ប្រទេសចិន ៖ ក្រោយពីរវល់ខិតខំប្រឹងប្រែងរកប្រាក់ចិញ្ចឹមជីវិតនិងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំ មនុស្សក៏ត្រូវការសម្រាកនៅពេលដែលខ្លួនមានវ័យចំណាស់ហើយពួកគេនឹងប្រើពេលវេលាវ័យចំណាស់នេះទៅតាមអ្វីដែលខ្លួនចង់ធ្វើ។ ប្រភពព័ត៌មានចិនបានចុះផ្សាយពីលោកតាចិត្តធម៌មានប្រើពេល៣០ឆ្នាំក្រោយចូលនិវត្តន៍ ដើរជួសជុលខ្សែរ៉ូតអោយអ្នកជិតខាងដោយមិនគិតប្រាក់។

លោកតាវ័យ៨៨ឆ្នាំរូបនេះរស់នៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន គាត់ជាអតីតកម្មករធ្វើការក្នុងរោងចក្រផលិតបារី។ បន្ទាប់ពីគាត់ដល់អាយុចូលនិវត្តន៏គាត់ក៏ចាប់ផ្តើមមានគំនិត ចង់ជួយដល់អ្នកជិតខាងតាមអ្វីដែលគាត់អាចធ្វើទៅបាន។ បែបនេះហើយទើបគាត់ជ្រើសរើសការដើរត្រាច់ចរ ជួយជួសជុលខ្សែរ៉ូតអោយអ្នកជិតខាងដែលត្រូវការដោយមិនគិតប្រាក់អ្វីនោះទេ៕



ប្រភព ៖ CHINA PLUS