ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កូរ៉េខាងត្បូងកត់ត្រាករណីប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ៥០ថ្ងៃ ជាមួយនឹងករណីថ្មីចំនួន ៤០នាក់ សម្រាប់ថ្ងៃនេះ

    BY autoadmin May 27, 2020
    កូរ៉េខាងត្បូងកត់ត្រាករណីប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ៥០ថ្ងៃ ជាមួយនឹងករណីថ្មីចំនួន ៤០នាក់ សម្រាប់ថ្ងៃនេះ

    ប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា មានករណីថ្មីនៃវីរុស​ COVID-19 ចំនួន ៤០ករណី នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ហើយវាជាការកើនឡើងប្រចាំថ្ងៃដ៏ច្រើនបំផុតក្នុងរយៈពេលជិត ៥០ថ្ងៃ ដែលនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលដែលកុមាររាប់លាននាក់ទើបតែបានត្រឡប់ទៅសាលារៀនវិញ។ ប្រទេសនេះបានមើលឃើញថាករណីវីរុស COVID-19 បានធ្លាក់ចុះជាលំដាប់ចាប់តាំងពីខែមីនា ដែលនាំឱ្យមានការចាប់ផ្ដើមបើកទ្វារសាលារៀនវិញ ប៉ុន្តែមួយរយៈថ្មីៗនេះវីរុសបានត្រឡប់សារជាថ្មីក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ គិតមកទល់ពេលនេះករណីថ្មីៗចុងក្រោយនាំឱ្យកូរ៉េខាងត្បូងមានករណីសរុបចំនួន ១១,២៦៥ ករណី ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៩នាក់។

    ក្នុងចំណោមករណីថ្មីទាំងអស់មាន ៤ករណី មកពីតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល ដែលទីនោះមានប្រជាជនយ៉ាងច្រើន ហើយជាកន្លែងដែលមន្រ្តីបាននិងកំពុងធ្វើការតាមដានករណីដែលទាក់ទងនឹងក្លឹបរាត្រី បន្ទប់ច្រៀងខារ៉ាអូខេ និងឃ្លាំងពាណិជ្ជកម្មអេឡិចត្រូនិច។ ចំណែកករណីចំនួន ៣ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចូលមកដល់របស់អន្តរជាតិ។ អាជ្ញាធរសុខាភិបាលបាននិយាយថា ពួកគេកំពុងធ្វើតេស្ដបុគ្គលិកចំនួន ៣,៦០០នាក់ របស់ក្រុមហ៊ុនអេឡិចត្រូនិកក្នុងស្រុក Coupang បន្ទាប់ពីបានរកឃើញការឆ្លងវីរុស COVID-19 រាប់សិបពីកម្មករនៅឃ្លាំងរបស់ក្រុមហ៊ុននៅជិតទីក្រុងសេអ៊ូល៕

    អត្ថបទ៖ លីដា
    ប្រភព៖ ABC News

    Share This Post: