ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដើររកធ្វើសកម្មភាពកាច់កម៉ូតូប្រជាពលរដ្ឋមិនបាន បែរជាជាប់ខ្នោះសមត្ថកិច្ចខណ្ឌមានជ័យទៅវិញ

    BY Khmernote Media May 28, 2020
    ដើររកធ្វើសកម្មភាពកាច់កម៉ូតូប្រជាពលរដ្ឋមិនបាន បែរជាជាប់ខ្នោះសមត្ថកិច្ចខណ្ឌមានជ័យទៅវិញ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអន្តរាគមន៍ពិសិស នៃអធិការខណ្ឌមានជ័យ ឃាត់ខ្លួនយកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុន២ ធ្វើការសាកសួរ បន្ទាប់ពីឆែកឆេររកឃើញនូវឧបករណ៍សម្រាប់កាច់កម៉ូតូមួយឈុត កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទល់មុខផ្ទះអត់លេខ ផ្លូវ៨៧BT សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អាឡុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកម្នាក់ទៀតមានឈ្មោះ ពន្លឺ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ការមិនពិតប្រាកដ។ សមត្ថកិច្ចបានដកហូតវត្ថុតាងមានដូចជា សោរសំរាប់ កាច់កម៉ូតូមួយឈុត ។

    បើតាមលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស បានអោយដឹងថា មុនពេលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើបាន គឺកម្លាំងអន្តរាគមន៍ពិសេស នៃអធិការខណ្ឌមានជ័យ ដោយមានការបញ្ជារពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងដឹកនាំដោយវរសេនីយ៍ត្រី គីវ ភិវឌ្ឈន៍ អធិការរងខណ្ឌមានជ័យ ទទួលដឹកនាំផែនអន្តរាគមន៍ ចុះល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះមកដល់ចំណុចខាងលើ ក៍ប្រទះឃើញបុរសជាជនសង្ស័យ២នាក់ កំពុងតែដើរតាមផ្លូវនៅតំបន់ស្ងាត់ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានឃាត់ និងសុំធ្វើការត្រួតពិនិត្យឆែកឆេរ ក៏ស្រាប់តែរកឃើញនូវឧបករណ៍សម្រាប់កាច់កម៉ូតូមួយឈុតទើបកម្លាំងបាននាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុន២តែម្តង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាព ឧបករណ៍ សម្រាប់ កាច់កម៉ូតូ ទាំងនេះពិតជារបស់ពួកគេពិតប្រាកដមែន ។

    ក្រោយពេលសាកសួរជនសង្ស័យ ជនសង្ស័យ រួមទាំងវត្ថុតាំង ត្រូវបានកម្លាំង កសាងសុំណុំរឿងបញ្ជូនខ្លួនទៅ អធិការនគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធីជាបន្តទៀត៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay