ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃើញដើរតាមផ្លូវដូចសង្ស័យ កម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ហៅត្រួតពិនិត្យមើលរកឃើញថ្នាំញៀនមិនចេះតិច

    BY Khmernote Media May 28, 2020
    ឃើញដើរតាមផ្លូវដូចសង្ស័យ កម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ហៅត្រួតពិនិត្យមើលរកឃើញថ្នាំញៀនមិនចេះតិច

    រាជធានីភ្នំពេញ ៖ មនុស្ស២នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងប៉ុស្តិ៍ចាក់អង្រែលើ ចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ធ្វើការឃាត់ខ្លួនបានបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន២ករណីផ្សេងគ្នា បន្ទាប់ពីឃើញជនសង្ស័យខាងលើដើរតាមផ្លូវ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ហៅត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមសថ្លា សរុប២៨កញ្ចប់តូច និង១កញ្ចប់ធំ ទើបវាយខ្នោះបញ្ជូនទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ទាំងពីរផងដែរ ។

    បើតាមសម្ដីលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យបានប្រាប់ពីដំណើររឿងហេតុការណ៌នេះថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញ និងបញ្ជាពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ អោយកម្លាំងប៉ុស្តិ៍ទាំង៧ និងគ្រប់ផ្នែកសហការគ្នា ជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្នានខណ្ឌមានជ័យ បង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

    ប្រធានក្រុមអន្តរាគមន៍ពិសេសបន្តទៀតថា ការឃាត់ខ្លួននេះធ្វើឡើង២ករណីផ្សេងគ្នា ដោយករណីទី១ ធ្វើឡើងវេលាម៉ោង០៥:៥០នាទីល្ងាច កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី គីវ ភិវឌ្ឍន៍ អធិការរងទទួលផែនអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានមកដល់ចំណុចមាត់ប្រឡាយស្ទឹងមានជ័យ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បានប្រទះឃើញជនសង្ស័យម្នាក់កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យក៏ហៅត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមសថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន ១៧កញ្ចប់តូច រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីសាកសួរបន្តតែម្ដង។

    ករណីទី២ ធ្វើឡើងនៅវេលាម៉ោងជិត១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ដោយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានមកដល់ចំណុចមុខរោងចក្រកាត់ដេរ(ផ្លូវបេតុងឡឥដ្ឋ) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានប្រទះឃើញជនសង្ស័យម្នាក់កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យ ក៏ហៅត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមសថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន ១២កញ្ចប់(ធំ១កញ្ចប់, តូច១១កញ្ចប់) រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីសាកសួរបន្តតែម្ដង។

    លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ដែរថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៍ដោយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅតែខិតខំបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការល្បាតទប់ស្កាត់បទល្មើស រក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ មិនរាថយឡើយ គឺដើម្បីការពារសុខសុវត្ថភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយសេចក្តីក្លាហានជាទីបំផុត។សូមបងប្អូនជួយផ្តល់កម្លាំងចិត្តជូនពួកគាត់ផង! ។ អគុណសន្តិភាព! ដែលបានផ្តល់ឱកាសឲ្យយើងខ្ញុំទាំងអស់គ្នា បានបំរើជាតិ បំរើប្រជាពលរដ្ឋ ។

    ចំពោះជនសង្ស័យដែលកម្លាំងលោកឃាត់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើ ក្រោយពីសាកសួរនាំរួច ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay