PR

ក្រុមហ៊ុន មេនូឡាយហ្វ៍ ផ្តល់ជូនថ្ងៃឈប់សម្រាក “ថ្ងៃដើម្បីថ្លែងអំណរគុណ” ១ ថ្ងៃបន្ថែម ដល់និយោជិតនៅឆ្នាំ ២០២០ និងថ្ងៃឈប់សម្រាក ៥ ថ្ងៃបន្ថែមទៀតនៅឆ្នាំ ២០២១

BY
Khmernote Media
May 28, 2020

ទីក្រុង Toronto – ក្រុមហ៊ុន មេនូឡាយហ្វ៍ និងក្រុមហ៊ុន John Hancock នឹងផ្តល់ជូនថ្ងៃឈប់សម្រាកដែលមានឈ្មោះថា «ថ្ងៃដើម្បីថ្លែងអំណរគុណ» ដល់បុគ្គលិករបស់ខ្លួនជាង ៣៥ ០០០ នាក់នៅថ្ងៃសុក្រទី ១៩ ខែមិថុនា ឆ្នាំ ២០២០នេះ ដើម្បីថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការបម្រើសេវាកម្មជូនអតិថិជន និងជួយឱ្យអតិថិជនធ្វើការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែល្អប្រសើរ។ លើសពីនេះទៀត ក្រុមហ៊ុននឹងផ្តល់ជូននូវថ្ងៃឈប់សម្រាកចំនួនប្រាំថ្ងៃបន្ថែមទៀតនៅឆ្នាំ ២០២១ ដល់និយោជិតគ្រប់រូបដើម្បីគាំទ្រផ្នែកសុខុមាលភាពនិយោជិត ក៏ដូចជាលើកទឹកចិត្តឲ្យមានការឈប់សម្រាកឲ្យបានទៀងទាត់ ព្រមទាំងផ្តល់ឱកាសឲ្យនិយោជិតប្រើប្រាស់ថ្ងៃឈប់សម្រាកទាំងនោះជំនួសឲ្យថ្ងៃឈប់សម្រាកដែលពួកគាត់ប្រហែលជាមិនបានប្រើប្រាស់ដោយសារតែស្ថានភាពបច្ចុប្បន្ន។

លោក Roy Gori អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាព និងសូមអរគុណចំពោះការបង្ហាញពីការប្តេជ្ញាចិត្តរបស់បុគ្គលិកយើងប្រកបដោយភាពស្វាហាប់ និងការអត់ធ្មត់។» លោកបន្តថា៖«ខណៈពេលដែលសហគមន៍ជាច្រើនចាប់ផ្តើមបើកដំណើរការអាជីវកម្មឡើងវិញ យើងគួរសន្មតបាន ថាស្ថានភាពទាំងមូលនៅមិនទាន់អាចវិលត្រឡប់ទៅរកស្ថានភាពដើមធម្មតាវិញដូចអ្វីដែលយើងគិតនោះទេ។ ដូច្នេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តថែរក្សាខ្លួន និងអនុវត្តទម្លាប់រស់នៅប្រកបដោយសុខភាពល្អ ដែលរួមមានការដកឃ្លាពីការងារដើម្បីឆ្លៀតពេលសម្រាកផងដែរ។ យើងនឹងសម្រេចកិច្ចការនេះទាំងអស់គ្នាជាសកលនៅថ្ងៃសុក្រ ទី ១៩ ខែមិថុនា ឆ្នាំ ២០២០ នេះ។»

ទន្ទឹមនឹងការឈប់សម្រាកបន្ថែមនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ និងក្រុមហ៊ុន John Hancock បានចាត់វិធានការ ជាច្រើនក្នុងការជួយគាំទ្រដល់សុខុមាលភាពរបស់និយោជិត និងក្រុមគ្រួសាររបស់ពួកគាត់ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមនានាដែលពួកគាត់ជួបប្រទះដោយសារជំងឺរាតត្បាតនេះ។ ក្រុមហ៊ុនបានផ្តល់នូវជម្រើសក្នុងការបំពេញការងារប្រកបដោយភាពបត់បែន ម៉ោងសម្រាកបន្ថែមដោយទទួលបានប្រាក់កម្រៃ និងធនធានជំនួយបន្ថែមផ្នែកសុខភាពផ្លូវចិត្តផងដែរ។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏មានមោទនភាពផងដែរដែលបានបរិច្ចាគទឹកប្រាក់ចំនួន ២៥ លានដុល្លារជាសកលដើម្បីឆ្លើយតបទៅនឹងជំងឺCOVID-១៩ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជាការផ្តល់ជំនួយដល់អតិថិជនរបស់ខ្លួន ការគាំទ្រដល់និយោជិត និងការគាំទ្រសហគមន៍។

អំពីក្រុមហ៊ុនមេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ យើងមានស្នាក់ការកណ្តាលជាសកលនៅទីក្រុង Toronto ប្រទេស កាណាដា ហើយយើងមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តាលការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។

គិតត្រឹមចុងឆ្នាំ ២០១៩ យើងមានបុគ្គលិកបម្រើការងាជាង ៣៥ ០០០ នាក់ភ្នាក់ងារធានារ៉ាប់រងប្រមាណ ៩៨ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនប្រមាណ ៣០ លាននាក់។ គិតត្រឹមថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,២ ទ្រីលានដុល្លារកាណាដា ឬ ០,៨ ទ្រីលានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានផ្ដល់សំណងជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ៣០,៤ ពាន់លានដុល្លារ។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១៥៥ ឆ្នាំមកហើយ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និងទីផ្សារមូលបត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥។

Share This Post: