ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីកូវីដ១៩ នៅសាំងហ្គាពួរមានច្រើនជាង ៣៣,០០០នាក់ បន្ទាប់ពីបានបញ្ជាក់ករណីថ្មីចំនួន ៣៧៣នាក់ នៅរសៀលនេះ

    BY autoadmin May 28, 2020
    ករណីកូវីដ១៩ នៅសាំងហ្គាពួរមានច្រើនជាង ៣៣,០០០នាក់ បន្ទាប់ពីបានបញ្ជាក់ករណីថ្មីចំនួន ៣៧៣នាក់ នៅរសៀលនេះ

    សាំងហ្គាពួរបានបញ្ជាក់ជាបឋមនូវករណីវីរុស COVID-19 ថ្មីចំនួន ៣៧៣នាក់ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ហើយក្នុងចំណោមករណីថ្មីទាំងនោះមិនមានជនជាតិសាំងហ្គាពួរ ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍នោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times ។ តួលេខថ្មីៗចុងក្រោយនេះនាំឱ្យសាំងហ្គាពួរមានករណីសរុបចំនួន ៣៣,២៤៩នាក់ ខណៈអ្នកស្លាប់នៅតែ ២៣នាក់ ដដែល។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងករណីថ្មីៗ ក្រសួងសុខាភិបាលនឹងប្រកាសពេលក្រោយទៀត។

    កាលពីថ្ងៃពុធក្រសួងសុខាភិបាលបានបន្ថែមផ្សារចំនួន ២ នៅក្នុងតំបន់ Bukit FairPrice និង Jurong West ចូលទៅក្នុងបញ្ជីដែលត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយសារផ្សារទាំងនោះធ្លាប់ត្រូវបានអ្នកជំងឺ COVID-19 ចូលទស្សនាមុនពេលដែលរកឃើញថាឆ្លងវីរុស។ កាលពីថ្ងៃពុធប្រទេសសាំងហ្គាពួរបានរំសាយអ្នកជំងឺពីមន្ទីរពេទ្យចំនួន ៨៣២នាក់ បន្ទាប់ពីពួកគេបានជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកដែលបានជាសះស្បើយកើនឡើងដល់ ១៧,២៦៧នាក់ ឬ ៥៣% នៃចំនួនករណីសរុបរបស់ខ្លួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Straits Times

    Share This Post: