ព័ត៌មានជាតិ

លំអិតពីករណីបុរសម្នាក់លោតសម្លាប់ខ្លួនពីលើអាគារជាន់ទី៥នៃផ្សារទំនើបអូឡាំព្យា (មានវីដេអូ)

BY
Khmernote Media
May 29, 2020

រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ពេលឃើញបុរសម្នាក់បានលោតពីស្ពានឆ្លងអាគារផ្សារទំនើបអូឡាំព្យា ជាន់ទី៥ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលដ្ឋនៅជិតៗទីនោះ កាលពីវេលាម៉ោង០៦ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌ៧មករាបានប្រាប់ថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាញនៅឡើយនោះទេ ហើយករណីខាងលើនេះយោងតាមការបញ្ជាក់ពីសន្តិសុខ ដែលយាមនៅកន្លែងកើតហេតុខាងលើ គឺគាត់ឃើញបុរសរងគ្រោះដើរក្នុងទឹកមុខស្រងូតស្រង៉ាត់ និងដើរចុះឡើងនៅលើស្ពានអាគារផ្សារអូឡាំព្យា។ សន្តិសុខបន្តថា មួយស្ទុះក្រោយមក ទើបបុរសរងគ្រោះបានលោតពីលើស្ពានជាន់ទី៥ចុះមកខាងក្រោមតែម្តង។

តែបើយោងតាមប្រភពពីកាមេរ៉ាសុវត្ថិភាព មុនលោតពីលើស្ពានជាន់ទី៥ នៃផ្សារទំនើប អូឡាំព្យា គេឃើញសកម្មភាពបុរសម្នាក់នោះ បានដើរចុះឡើងមកដល់ចំណុចកើតហេតុ រួចឃើញមានសភាពស្ងាត់មនុស្សក៏ព្យាយាមឡើងទៅលោតទម្លាក់ខ្លួនចុះមកតែម្តង។ ក្រោយពេលកើតហេតុ បើតាមមន្ត្រីនគរបាលជំនាញបច្ចេកទេសកោសល្យវិច្ច័យ បានពិនិត្យសាកសព និងបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារការធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើស្ពាននោះពិតមែន ។

ក្រោយមកក៏បានដឹកសាកសពយកមកតម្កល់នៅវត្តទឹកថ្លា ប៉ុន្តែចំពោះអត្តសញ្ញាណមិនទាន់ស្គាល់នៅឡើយ ខណៈគ្មានបន្សល់ទុកនូវលិខិតអ្វីគួរអោយសំគាល់នៅជាប់តាមខ្លួនទេ។ លោកឧត្តមសេនីយ៍ឯក ស ថេត បញ្ជាក់ថា៖ ករណីសន្តិសុខយកអ្វីមកបិទបាំងជុំវិញសាកសព ក្រោយសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច ឃើញថា បង្ហាញពីភាពរន្ធត់ ក៏គ្របកុំអោយមើលឃើញពីភាពដិតដាមដោយឈាមតែប៉ុណ្ណោះ។ លោកបន្តថា៖ អាចមានកំហុសខ្លះដែរ ត្រង់មិនបានយកក្រណាត់មកគ្របលើសាកសពអោយសមរម្យនោះ៕

 

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: