PR

ទូរទស្សន៍ សាមសុង Crystal UHD អច្ឆរិយភាពលើសពីការមើលឃើញ និងការកម្សាន្តដ៏ឥតខ្ចោះ

BY
Khmernote Media
May 29, 2020

(ភ្នំពេញ) ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០៖ ពេលទំនេរក្រៅពីការងារ និងការសិក្សា អផ្សុកពេកពេលនៅផ្ទះមិនដឹងធ្វើអ្វីក៏មើលទូរទស្សន៍ធម្មតាដើម្បីលំហែរអារម្មណ៍! ប៉ុន្តែលោកអ្នកប្រាកដទេថាទូរទស្សន៍ដែលលោកអ្នកកំពុងទស្សនាកម្សាន្តនោះអាចផ្តល់ឱ្យលោកអ្នកនូវភាពភ្ញាក់ផ្អើល…ភាពងាយស្រួល…ភាពទំនើបទាន់សម័យ និងភាពសប្បាយរីករាយយ៉ាងច្រើនសម្បូរបែប និងមានភាពរស់រវើកដែរឬទេ?

មិនបាច់រកនឹកឆ្លើយច្រើនទេដឹងតែអត់ហើយ…! ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីប្រចាំឆ្នាំ២០២០ នេះត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតរបស់ សាមសុង ធ្វើឱ្យការទស្សនាតាម YouTube, លេងហ្គេម, ស្តាប់ចម្រៀង, ច្រៀង Karaoke ដោយការបញ្ជាតាមសំឡេងជាភាសាខ្មែរ, និងកម្មវិធីផ្សេងៗទៀតចេញពីទូរស័ព្ទដៃទៅកាន់ទូរទស្សន៍ (Screen Mirroring) ដោយធ្វើការបង្ហាញលើអេក្រង់ទូរទស្សន៍ដ៏ធំ…ច្បាស់ត្រជាក់ភ្នែកបំផុតជាមួយក្រុមគ្រួសារបានយ៉ាងរីករាយរាយ!

និយាយទៅដូចការទស្សនាភាពយន្តក្នុងរោងកុនអ៊ីចឹង! អ្នកណាថានៅផ្ទះអផ្សុកនោះ! មានទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) គ្មានពាក្យថាអផ្សុកនោះទេ!

ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីជំនាន់ចុងក្រោយនេះគឺត្រូវបានរចនា និងអភិវឌ្ឍន៍ឡើងយ៉ាងផ្ចិតផ្ចង់បំផុតធ្វើយ៉ាងណាបំពេញតាមតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្នដោយធ្វើការផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យបំផុតក្នុងការធ្វើឱ្យជីវិតកាន់តែទំនើបទាន់សម័យ និងរីករាយជានិច្ច!

ខាងក្រោមនេះគឺជាចំណុចពិសេសនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយដែលមានតែលើទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV)៖

* Boundless Design

ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) ប្រចាំឆ្នាំ២០២០ នេះគឺត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ជាទីបំផុត ធ្វើឱ្យកម្រាស់ទូរទស្សន៍ស្តើងស្អាតស្ទើរតែគ្មានគែម! ដូច្នេះលោកអ្នកអាចរីករាយជាមួយនឹងការបង្ហាញរូបភាពធំច្បាស់ល្អលើអេក្រង់លាតពេញតួដែលពុំធ្លាប់មានពីមុនមកដោយពុំមានការរំខានភ្នែកឡើយ!

* Crystal Processor 4K

អាចបង្ហាញជូននូវរូបភាពកាន់តែលម្អិត កាន់តែច្បាស់ និងពណ៌កាន់តែដិតជ្រៅក្នុងកម្រិត 4K Resolution

ធ្វើឱ្យលោកអ្នករីករាយជក់ចិត្តជាមួយនឹងកម្រិតភាពច្បាស់ដ៏សែនម៉ដ្ឋ ភ្លឺច្បាស់ត្រជាក់ផ្នែក ពណ៌ដិតជ្រៅដូចស្ថិតក្នុងធម្មជាតិពិតៗតែម្តង!!

* 4K Upscaling

បច្ចេកវិទ្យានេះមានសមត្ថភាពធ្វើឱ្យគ្រប់ប្រភពរូបភាព ឬវីដេអូទាំងអស់ដែលមានលក្ខណៈមិនមែន 4K ក៏ដោយក៏បង្ហាញចេញក្នុងកម្រិត 4K ពិតៗតែម្តង!

* Mobile View (Mirroring Screen on TV)

មុខងារ និងបច្ចេកវិទ្យាថ្មីមួយនេះអាចឱ្យលោកអ្នកភ្ជាប់ការកម្សាន្ត ឬកម្មវិធីនានាពីទូរស័ព្ទដៃមកកាន់អេក្រង់ទូរទស្សន៍បានយ៉ាងងាយជាមួយនឹងបច្ចេកវិទ្យា (Screen Mirroring)! ដូច្នេះលោកអ្នកនឹងមិនខកខានក្នុងការប្រាស្រ័យទាក់ទងជាមួយការងារ…ការសិក្សា…និងការកម្សាន្តឡើយ!

* Intelligent Voice Assistants

ជាមួយនឹងជំនួយការក្នុងដំណើរការស្វែងរកតាម Voice សំឡេងដោយ Bixby លោកអ្នកអាចបញ្ជារទូរទស្សន៍យ៉ាងងាយស្រួល។ លើសពីនេះ លោកអ្នកអាចប្រើ មុខងារVoice សំឡេងជាភាសាខ្មែរដើម្បីស្វែងរកវីដេអូ ឬបទចម្រៀងក្នុង YouTube ដែលលោកអ្នកត្រូវការបានយ៉ាងងាយស្រួលជាមួយនឹងតេឡេបញ្ជាដែលផ្តល់ជូនក្នុងប្រអប់ជាមួយទូរទស្សន៍មកស្រាប់!

ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) ធានាថាការកម្សាន្តរបស់លោកអ្នកពិតជាអស្ចារ្យ និងឥតខ្ចោះ  …! ប្រញាប់ទិញមួយសម្រាប់គ្រួសារឥឡូវនេះភ្លាមទៅដើម្បីបង្កើតភាពសប្បាយ និងសុភមង្គល…!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

* បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកបណ្ណធានា!

Share This Post: