ព័ត៌មានជាតិ

សូមកុំយកការបញ្ចប់ជីវិតជាវិធីដោះស្រាយបញ្ហាជីវិតអី! ស្នេហ៍ខកបំណងចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក បន្សល់ទុកសំណេរមួយច្បាប់ អោយឳពុកម្ដាយអានទាំងខ្លោចចិត្ត

BY
Khmernote Media
May 29, 2020

ខេត្តត្បូងឃ្មុំ ៖ បុរសវ័យ២៧ឆ្នាំ០១នាក់ មានវិបត្តិស្នេហាសម្រេចចិត្តធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ដោយយកក្រមាប្រវែង១.២ម៉ែត្រ មកចងកភ្ជាប់ទៅនឹងរបាដំបូលក្នុងបន្ទប់ទឹកកំពស់២ម៉ែត្របណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៥ និង៣០នាទីព្រឹក ស្ថិតនៅភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើឲ្យមានការភ្ញាក់ ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។

សពមានឈ្មោះបឿន ជាតិ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋានគ្រូពេទ្យមណ្ឌលសុខភាពបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះភ្លាមៗនោះ សមត្ថកិច្ចក៍បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យឃើញថា នៅក្បែរសាកសពជនរងគ្រោះមានលិខិត០១ ច្បាប់សរសេរថា (លាប៉ាលាម៉ែ) និងរូបថតមនុស្ស ស្រី០១សន្លឹក។ ក្រោយពេលពិនិត្យយ៉ាងយកចិត្តទុកដាក់របស់ សមត្ថកិច្ចសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share This Post: