កូវីដ-១៩

ព្រឹកនេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ទៀតជាបុរសជនជាតិខ្មែរត្រឡប់មកពីថៃ ធ្វើដំណើរតាមរថយន្តទេសចរណ៍១២កៅអី ឥលូវកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ

BY
Khmernote Media
May 30, 2020

ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដ១៩នៅកម្ពុជា ដែលព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងបានព្យបាលអ្នកជំងឺកូវីដ១៩ម្នាក់បានជាសះស្បើយ ដែលធ្វើឲ្យចំនួនសរុបអ្នកជាសះស្បើយសរុបទូទាំងប្រទេសកើនឡើងដល់១២៣នាក់។ ទន្ទឹមនឹងនោះក្រសួងក៏បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីថែមម្នាក់ទៀតផងដែរ ជាបុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ។

ចំណែកឯអ្នកជាសះស្បើយគឺជាស្ត្រីខ្មែរអាយុ៣៩ឆ្នាំ មានទីលំនៅនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន០២លើក ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ រួចហើយ។

Share This Post: