កូវីដ-១៩

ករណីអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ ៦លាននាក់ និងស្លាប់ជាង ៣៦ម៉ឺននាក់

BY
autoadmin
May 30, 2020

ករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៦,០២៦,៣៧៥ នាក់ និងអ្នកស្លាប់សរុបមានចំនួន ៣៦៦,៤១៨ នាក់ ខណៈអ្នកជំងឺចំនួន ២,៦៥៦,១៤៤ នាក់ បានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ នៅក្នុងការធ្វើបច្ចុប្បន្នរបស់ Worldometers ។ សហរដ្ឋអាមេរិក អេស្ប៉ាញ រុស្ស៊ី ចក្រភពអង់គ្លេស ប្រេស៊ីល អ៊ីតាលី និងបារាំង ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះ និងមានការឆ្លងច្រើនបំផុតក្នុងពិភពលោក។

សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលវ៉ាដាច់គេទាំងករណីឆ្លងនិងស្លាប់ ដោយមានករណីសរុបចំនួន ១,៧៩៣,៥៣០ នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១០៤,៥៤២ នាក់។ ប្រទេសប្រេស៊ីលបានហក់ឡើងដល់លំដាប់ទី២ ជាមួយនឹងចំនួនករណី ៤៦៨,៣៣៨ នាក់ ខណៈមានអ្នកស្លាប់ ២៧,៩៤៤ នាក់ ហើយបន្ទាប់មកទៀតគឺប្រទេសរុស្ស៊ីមានករណីសរុបចំនួន ៣៨៧,៦២៣ នាក់ ក្នុងនោះមានអ្នកស្លាប់ ៤,៣៧៤ នាក់។ ថ្វីបើសហរដ្ឋអាមេរិកមានការករណីឆ្លងនិងស្លាប់ច្រើនជាងគេ ប៉ុន្តែប្រទេសនេះកំពុងបង្ហាញពីការឆ្លងចុះថយជាងមុន ហើយសេដ្ឋកិច្ចក៏ចាប់ផ្ដើមមានដង្ហើមឡើងវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ India TV News

Share This Post: