ខ្មែរណូត

ស្វែងរក

  • រថយន្ត

    ក្រុមហ៊ុន VinFast របស់វៀតណាម គ្រោងនឹងចេញរថយន្តអគ្គិសនីនៅឆ្នាំក្រោយនេះ

    BY autoadmin May 30, 2020
    ក្រុមហ៊ុន VinFast របស់វៀតណាម គ្រោងនឹងចេញរថយន្តអគ្គិសនីនៅឆ្នាំក្រោយនេះ

    សារព័ត៌មានរ៉យទ័របានឱ្យដឹងថា ក្រុមហ៊ុនរថយន្ត VinFast ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Vingroup JSC ធំជាងគេនៅក្នុងប្រទេសវៀតណាម នឹងប្រើប្រាស់កោសិកាថ្មដែលផលិតដោយក្រុមហ៊ុន LG Chem របស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុននេះរំពឹងថា នឹងបង្ហាញគំរូអគ្គីសនីនេះជាផ្លូវការនៅឯពិព័រណ៍ឡានក្រុង Los Angeles នៅខែវិច្ឆិកា ឆ្នាំ ២០២០ ហើយចាប់ផ្តើមការសាកល្បងនៅខែមករា ឆ្នាំ២០២១ និងផលិតរថយន្តឱ្យបានច្រើននៅខែកក្កដា ឆ្នាំ២០២១។ រថយន្តអគ្គិសនីនេះរចនាដោយក្រុមហ៊ុនអ៊ីតាលី Pininfarina ហើយអាចធ្វើដំណើរបានចម្ងាយ ៥០០ គីឡូម៉ែត្រ រាល់ពេលសាកថ្មពេញម្ដង។

    ចំណែកក្រុមហ៊ុន LG Chem បាននិយាយកាលពីខែមេសា ឆ្នាំមុនថា ខ្លួនបានបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយ VinFast ដើម្បីផលិតអាគុយលីចូមអ៊ីយ៉ុង សម្រាប់ម៉ូតូអគ្គិសនី និងរថយន្តអគ្គិសនី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានឱ្យដឹងថា ក្រុមហ៊ុនរថយន្ត Vinfast ដែលបានលក់រថយន្តដំបូងរបស់ខ្លួនកាលពីឆ្នាំមុន បានលក់ចេញនូវរថយន្តចំនួន ៥,១២៤ គ្រឿង នៅលើទីផ្សារក្នុងស្រុក គិតត្រឹមត្រីមាសទី០១ ក្នុងឆ្នាំ២០២០។ ពោលគឺឈរនៅលំដាប់ទី៥ និងនាំមុខម៉ាកល្បីៗ ដែលរាប់បញ្ចូលទាំងក្រុមហ៊ុន Mitsubishi, Mazda និង Ford នៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: