ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបមុខសញ្ញាប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿញៀនយ៉ាងសកម្ម ឃាត់ខ្លួនមនុស្ស៦នាក់ និងរកឃើញកាំភ្លើង២ដើម និងគ្រឿងញៀនជាច្រើន

    BY Khmernote Media May 31, 2020
    បង្ក្រាបមុខសញ្ញាប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿញៀនយ៉ាងសកម្ម ឃាត់ខ្លួនមនុស្ស៦នាក់ និងរកឃើញកាំភ្លើង២ដើម និងគ្រឿងញៀនជាច្រើន

    រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការរួមគ្នាបង្រ្កាបករណី ៖ ប្លន់ប្រដាប់អាវុធ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបង្ក្រាបចាប់ឃាត់ខ្លួនបានចំនួន៦នាក់ នៅក្នុងខណ្ឌច្បារអំពៅ ជាមុខសញ្ញាប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។

    លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថាប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

    បើតាមលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល ក្រោយទទួលបាន បទបញ្ជាផ្ទាល់ លោកបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ធ្វើការបង្ក្រាបឃាត់ខ្លួនបាន ០៦នាក់ នាយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៩២ ផ្លូវលេខ៣៦៧ ស្ថិតក្នុងភូមិកណ្តាល០១ សង្កាត់ច្បារអំពៅ០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលពួកគេធ្លាប់ធ្វើសកម្មភាពកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

    ជនសង្ស័យទាំង៦នាក់ ដែលត្រូវកម្លាំងជំនាញរួមដៃគ្នាបង្ក្រាបបាននេះ ទី១៖ ឈ្មោះ ភាង ភ័ណ្ឌ អាយុ៤៦ឆ្នាំ, ទី២៖ ឈ្មោះ ហុក ណារិន អាយុ២៩ឆ្នាំ, ទី៣៖ ឈ្មោះ ហ៊ាន ព្រឹមព្រៃ អាយុ១៨ឆ្នាំ, ទី៤៖ ឈ្មោះ ហ៊ុយ សុខា អាយុ៦៣ឆ្នាំ, ទី៥៖ ឈ្មោះ ជា រ៉ាន់ អាយុ៤៥ឆ្នាំ និងទី៦៖ ឈ្មោះ ទឹក សាអ៊ុ អាយុ៥២ឆ្នាំ។

    ក្នុងនោះសមត្ថកិច្ចដកហូតបាន អាវុធខ្លី ម៉ាក K59 ចំនួន២ដើម, ម៉ូតូចំនួន៣គ្រឿង, ទូរស័ព្ទ ចំនួន៥គ្រឿង និងម្សៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន៥កញ្ចប់ធំ។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងសម្ភារខាងលើ ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay