ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រទះឃើញរូបសំណាក់ព្រះគោ នៅខេត្តព្រះវិហារ ហើយពលរដ្ឋម្នាក់លួចយកទៅបាត់ភ្លាមៗ តែចុងក្រោយភ្ញាក់រលឹកប្រគល់អោយសមត្ថកិច្ចវិញ

    BY Khmernote Media May 31, 2020
    ប្រទះឃើញរូបសំណាក់ព្រះគោ នៅខេត្តព្រះវិហារ ហើយពលរដ្ឋម្នាក់លួចយកទៅបាត់ភ្លាមៗ តែចុងក្រោយភ្ញាក់រលឹកប្រគល់អោយសមត្ថកិច្ចវិញ

    មានហេតុការណ៍ប្រទះឃើញវត្ថុបុរាណមួយគឺរូបសំណាក់ព្រះគោ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយក៏បានបាត់វិញភ្លាមៗ នៅយប់ថ្ងៃទី៣១ ខែឧសភា ដដែលនេះ។ រូបសំណាក់ដែលបានរកឃើញនិងបាត់ទៅវិញនោះជារូបសំណាក់ព្រះគោ ដែលធ្វើអំពីថ្ម ជាវត្ថុបុរាណដែលបន្សល់ទុករាប់រយឆ្នាំមកហើយ។

    ដោយមានការ​ចង្អុល​ដឹកនាំ​ ពីលោក​ ឧត្ដមសេនីយ៍​ទោ​ សួស​សុខដារ៉ា ​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ បញ្ជា​ឱ្យ​កម្លាំង​អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរៈសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត និងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលយាង សហការណ៍ជាមួយអាជ្ញារធរភូមិ ចុះស្រាវជ្រាវរុករករូបសំណាក់ព្រះគោ ដែលជាវត្ថុបុរាណ​ ប្រជាពលរដ្ឋបានប្រទេះឃើញរួចបានបាត់ទៅវិញ​ ជាបន្ទាន់​។ ក្រោយពីបានស្រាវជ្រាវរួចមកប្រជាពលរដ្ឋម្នាក់​ ឈ្មោះ លាក់ ជាតិ​ ភេទប្រុស អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសហការណ៍​ និងភ្ញាក់រលឹកប្រគល់រូបសំណាក់ព្រះគោនោះមកអោយ​ សមត្ថកិច្ច​យេីងវិញ​ ដើម្បីប្រគល់ជូនកម្លាំងជំនាញបេតិកភ័ណ្ឌខេត្តយកទៅរក្សាទុក​ជា​បណ្ដោះ​អាសន្ន​ និង​អនុវត្ត​តាម​គោលការណ៍​របស់​ថ្នាក់​ដឹកនាំ​បន្ត​ទៀត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay