ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គោលដៅនគរបាលខណ្ឌចំការមន ដកហូតកាំភ្លើងខ្លីមួយដើម និងឃាត់អ្នកបើកបរជាច្រើននាក់ បញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោកទាំងយប់ ក្រោយរកឃើញថា បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

    BY Khmernote Media May 31, 2020
    គោលដៅនគរបាលខណ្ឌចំការមន ដកហូតកាំភ្លើងខ្លីមួយដើម និងឃាត់អ្នកបើកបរជាច្រើននាក់ បញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោកទាំងយប់ ក្រោយរកឃើញថា បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

    រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលបានដកហូតកាំភ្លើងខ្លីមួយដើម និងឃាត់អ្នកបើកបរយានយន្តជាច្រើននាក់ ដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅគោលដៅត្រួតពិនិត្យនិងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់នគរបាលខណ្ឌចំការមន ។

    បើតាមមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ខណ្ឌចំការមនបានថ្លែងប្រាប់ថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះដាក់គោលដៅរឹតបន្តឹងលើអ្នកបើកបរ មិនគោរពច្បាប់ចរាចរណ៍ និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅចំណុចមុខអតីតមជ្ឈមណ្ឌលកម្សាន្តរ៉ក ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ដែលដឹកនាំដោយលោកអធិការរងទទួលបន្ទុកផែនចរាចរណ៍ នៃអធិការដ្ឋានខណ្ឌចំការមន និងកម្លាំងផ្នែកជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

    មន្ត្រីអនុវត្តច្បាប់ខាងលើបន្តទៀតថា គោលដៅត្រួតពិនិត្យខាងលើមានអ្នកបើកបរទាំងរថយន្តទាំងម៉ូតូ ចូលមកដល់គោលដៅត្រួតពិនិត្យ ត្រូវបានសមត្ថកិច្ចឃាត់ពិនិត្យរកឃើញ មានអត្រាជាតិកុលចាប់ពី០,៤០mg/l ឡើងទៅ គឺត្រូវរបាយការណ៍បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់ ។ ចំណែកឯអាត្រាជាតិអាកុលក្រោម 0,25mg/L គឺត្រឹមកម្រិតអប់រំក៏មានដូចគ្នាផងដែរ ហើយអាត្រាជាតិអាកុលលើសពី 0,25mg/L គឺដកហូតយកទៅរក្សាទុកត្រឹមអធិការខណ្ឌចំការមន និងផាកពិន័យប៉ុណ្ណោះ ។ ចំណែកឯអ្នកបើកបរម៉ូតូដែលមិនពាក់មួកសុវត្ថិភាព ក៏ត្រូវបានសមត្ថកិច្ចដកហូតយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការខណ្ឌចំការមន ដើម្បីអោយម្ចាស់ម៉ូតូ ធ្វើការបង់ផាកពិន័យ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ទើបប្រគល់ជូនវិញផងដែរ។

    ជាមួយគ្នានេះដែរ មន្ត្រីយោធាម្នាក់ជិះម៉ូតូមួយគ្រឿង ចូលមកគោលដៅ មានអាវុធខ្លីសៀតចង្កេះ ក៏ត្រូវបានសមត្ថកិច្ចសុំត្រួតពិនិត្យឆែកឆេរ ហើយធ្វើការដកហូតកាំភ្លើងខ្លីមួយដើម ប្រគល់អោយជំនាញខណ្ឌចំការមន រក្សាទុកបណ្ដោះអាសន្នសិន ព្រោះមិនមានលិខិតបេសកម្មត្រឹមត្រូវឡើយ ដោយធ្វើលិខិតដកហូត រួចអោយបន្តដំណើរទៅ ដោយសមត្ថកិច្ចប្រាប់ថានៅពេលយកឯកសារនិងលិខិតបញ្ជាក់បេសកកម្មត្រឹមត្រូវថ្មីមកបញ្ជាក់ ទើបប្រគល់ជូនវិញផងដែរ ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay