ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបើកលឿនដូចហោះ រេចង្កូតក្រឡាប់ផ្ញារជើងធ្លាយសុទ្ធតែឈើប្រណិត

BY
Khmernote Media
June 1, 2020

ខេត្តកណ្ដាល ៖ រថយន្តហ៊ីយានដាយមួយគ្រឿង ដឹកកំណាត់ឈើប្រណិត បោះពួយលឿនដូចហោះ សង្ស័យផ្ទុះកង់ ទើបរេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យផ្ងារជើងម្ខាងធ្លាយជញ្ជាំងឃ្លប់រថយន្តខាងក្រោយ ចេញឈើចំនួន ១៤កំណាត់ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ដោយឃើញសភាពមិនស្រួល អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃសៅរ៍ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៨-១៩ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ(ភូមិធំ) ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានអោយដឹងថានៅវេលាម៉ោង កើតហេតុខាងលើ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AA-1597 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ទិសដៅពីអ្នកលឿងឡើងទៅភ្នំពេញ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តសង្ស័យផ្ទុះកង់ទើបរេចង្កូត បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងធ្លាយជញ្ជាំងឃ្លប់រថយន្តខាងក្រោយចេញឈើចំនួន ១៤កំណាត់ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ដោយឃើញសភាពមិនស្រួល អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តចោលកណ្ដាលផ្លូវ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ ចុះមកយករថយន្ត និងឈើនៅក្នុងឃ្លប់រថយន្ត បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរក្សាទុកធ្វេីការតាមជំនាញបន្តទៀត៕

 

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: