ព័ត៌មានជាតិ

រស់នៅជាមួយគ្នារាប់ខែ មានកូនជាង១០សប្តាហ៍ទៀត ចុងក្រោយទាស់សម្តីឈ្លោះគ្នាមួយប្រាវ បែរអាណាព្យាបាលខាងស្រី ប្ដឹងខាងប្រុសជាប់គុក

BY
Khmernote Media
June 1, 2020

ខេត្តកណ្តាល៖ រឿងរ៉ាវស្នេហា ប្រុសស្រីមួយគូររស់នៅជាមួយគ្នារាប់ខែ រហូតមានកូន១៥សប្តាហ៍១៥ថ្ងៃហើយ ដល់ពេលទាក់ពាក្យសម្តីឈ្លោះគ្នា បែរជាអាណាព្យាបាលខាងស្រីដាក់ពាក្យបណ្តឹង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ខាងប្រុសជាប់គុកទៅវិញ ក្នុងករណី រួមភេទជាមួយអនីតិជនក្រោម អាយុ១៥ឆ្នាំ ។ ហេតុការណ៍នេះកើតឡើងតាំងពី ថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣:០០នាទីចំណុច ភូមិត្រពាំងក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ០១នាក់ ឈ្មោះ ថ .វ. វ. ភេទ ស្រី កើតថ្ងៃទី១មិថុនា ឆ្នាំ ២០០៦ ជនជាតិខ្មែរមុខ របរ(គ្មាន)ស្នាក់ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យចំនួន១នាក់ ឈ្មោះហុង សុខខា ភេទ ប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិត រស់នៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន)។

ប្រភពដដែលបានបន្តថា ជនរងគ្រោះនិងជនសង្ស័យបានត្រូវគ្នាស្រឡាញ់គ្នារួមភេទជាមួយគ្នា រហូតមកដល់បច្ចុប្បន្ន មកដល់ថ្ងៃទី២៩ ឧសភា ២០២០ ជនរងគ្រោះនិងជនសង្ស័យបានទាក់ពាក្យសម្តីគ្នា ទើបអាណាព្យាបាលខាងស្រីនាំជនរងគ្រោះ និងជនសង្ស័យមកដាក់ពាក្យបណ្តឹងហើយប្រគល់ជនសង្ស័យអោយសមត្ថកិច្ចតែម្តង។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានស្រឡាញ់គ្នាហើយរស់នៅជាមួយគ្នារហូតមក។ ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕

 

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: