ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកឆ្លងកូវីដ១៩នៅអាមេរិកកើនជិត២លាននាក់ហើយ ខណៈពលរដ្ឋជាច្រើននាំគ្នាប្រមូលផ្តុំបាតុកម្មលែងរក្សាគម្លាត

    BY Khmernote Media June 1, 2020
    អ្នកឆ្លងកូវីដ១៩នៅអាមេរិកកើនជិត២លាននាក់ហើយ ខណៈពលរដ្ឋជាច្រើននាំគ្នាប្រមូលផ្តុំបាតុកម្មលែងរក្សាគម្លាត

    ក្រោយមានករណីបុរសជនជាតិស្បែកខ្មៅឈ្មោះ George Floyd អាយុ ៤៦ឆ្នាំត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយត្រូវប៉ូលីសនៅទីក្រុង Minneapolis សង្កត់កវាយខ្នោះរហូតដល់ស្លាប់បាត់បង់ជីវិតនោះ ខណៈពេលនេះប្រជាពលរដ្ឋអាមេរិកជាច្រើនកំពុងតែផ្ទុះកំហឹងនាំគ្នាប្រមូលផ្តុំគ្នាជាច្រើនបាតុកម្ម ដែលផ្ទុយពីគោលការណ៍រក្សាគម្លាតរបស់ WHO ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

    បើយោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតមកទល់ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ទូទាំងប្រទេសសរុប ១,៨៣៧,១៧០នាក់ អ្នកស្លាប់សរុប ១០៦,១៩៥នាក់ និងជាសះស្បើយចំនួន ៥៩៩,៨៦៧ នាក់។ ចំណែកឯអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៦,២៦៣,០៧១នាក់ និងបានសម្លាប់មនុស្សចំនួន ៣៧៣,៨៥៨នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ២,៨៤៦,៥២៧៕

    អត្ថបទ៖ សេម
    ប្រភព៖ worldometers

    Share This Post:
    MPO4D jitutoto mpo4d Mpoplay