ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រេស៊ីលមានករណីកូវីដ១៩ ច្រើនជាងគេបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក ជាមួយនឹងករណីសរុបជាង ៥០០,០០០នាក់

    BY autoadmin June 1, 2020
    ប្រេស៊ីលមានករណីកូវីដ១៩ ច្រើនជាងគេបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក ជាមួយនឹងករណីសរុបជាង ៥០០,០០០នាក់

    ប្រេស៊ីលកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា ចំនួនសរុបនៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួនបានកើនឡើងលើសពី ៥១៤,០០០ ករណី បន្ទាប់ពីមនុស្ស ១៦,៤០៩ នាក់ បានតេស្តវិជ្ជមានក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ខណៈចំនួនអ្នកស្លាប់សរុបមានជិត ៣០,០០០ នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៩,៣១៤ នាក់ បន្ទាប់ពីមានអ្នកស្លាប់ចំនួន ៤៨០នាក់ ត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃសៅរ៍ ហើយមានអ្នកស្លាប់ចំនួន ៤,២០៨ នាក់ផ្សេងទៀតកំពុងត្រូវបានគេស៊ើបអង្កេត ថាតើមានការទាក់ទងណាមួយជាមួយជំងឺ COVID-19 ឬយ៉ាងណា។

    ក្រសួងសុខាភិបាលប្រេស៊ីលបានបន្ថែមទៀតថា ចំនួននៃការជាសះស្បើយពីជំងឺ COVID-19 របស់ខ្លួនក៏មានចំនួនសរុប ២០៦,៥៥៥ នាក់ផងដែរ។ រដ្ឋសៅប៉ូឡូភាគអាគ្នេយ៍នៅតែជាចំណុចកណ្តាលនៃការផ្ទុះជំងឺ ដោយរដ្ឋនេះតែមួយមានអ្នកស្លាប់ ៧,៦១៥ នាក់ និងអ្នកឆ្លងជំងឺចំនួន ១០៩,៦៩៨ នាក់ បន្ទាប់មកគឺទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ​​ ដែលមានអ្នកស្លាប់ ៥,៣៤៤ នាក់ និងអ្នកឆ្លង ៥៣,៣៨៨ នាក់។ ចំណែកករណីទូទាំងពិភពលោកពេលនេះមានច្រើនជាង ៦.១ លានករណី ខណៈចំនួនអ្នកស្លាប់មានលើសពី ៣៧០,០០០នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ ស៊ីនហួរ

    Share This Post: