PR

ការឆ្លើយតបរបស់ Royal Enfield នៅក្នុងវីដេអូ “ហេតុអ្វីបានជាយើងជិះម៉ូតូទៅផ្សងព្រេង?”

BY
Khmernote Media
June 1, 2020

វីដេអូថ្មីៗនេះរបស់ Royal Enfield ដែលបង្ហាញពីដំណើរផ្សងព្រេងជិះលើភ្នំហិមពាន្ត Himalayan, បានឈានដល់ការចូលមើលជាងមួយលានដង។ ឈុតខ្លីៗ ដែលមានរយៈពេល៣នាទីមានចំណងជើងថា“អ្វីទៅដែលជាដំណើរផ្សងព្រេងរបស់អ្នក”បានរុករកនិងធ្វើអោយមានភាពទាក់ទាញក្នុងការធ្វើដំនើរបែបផ្សងព្រេង និងបំផុសគំនិតជាមួយនឹងឈុតឆាកជិះម៉ូតូប្រណាំងដ៏អង់អាចក្លាហាន។

ខ្សែភាពយន្តខ្លីមានអត្ថន័យប្រហាក់ប្រហែលនឹងតំរូវការខាងរបស់យើងម្នាក់ក្នុងការរុករក និងសំលឹងមើលអ្វីដែលនៅមួយផ្នែកទៀត។ ប៉ុន្តែវាកាន់តែស៊ីជម្រៅក្នុងការជិះកម្សាន្តរុករកនៅពេលដែលយើងទទួលបានបទពិសោធន៍ផ្ទាល់ខ្លួននិងស្គាល់ពីខ្លួនឯងកាន់តែច្បាស់ក្នុងដំនើរផ្សេងព្រេងមួយនេះ។

ការមើលឃើញរូបភាពដ៏អស្ចារ្យឬអ្នកជិះម៉ូតូ Royal Enfield ម៉ូឌែល Himalayan ដ៏ស្រស់សង្ហារ, ធ្វើដំណើរឆ្លងកាត់ភ្នំដែលគ្របដណ្តប់ដោយព្រិលបង្ហាញយ៉ាងច្បាស់ពីលក្ខណៈដែលម៉ូតូបានផ្សារភ្ជាប់យ៉ាងខ្លាំងរវាងដំណើរផ្សងព្រេង និងបរិស្ថានរបស់យើង។ អ្នកពិពណ៌នារូបភាពនេះបានបង្ហើបអោយដឹងថា នៅពេលអ្នកបានជិះម៉ូតូមួយគ្រឿងនេះអ្នកនឹងមានអារម្មណ៍ថាហាក់ដូចជាកំពុងបណ្តែតអារម្មណ៍យ៉ាងរំភើបជាមួយនឹងព្រឹលទឹកកក ដែលកំពុងធ្លាក់ហើយនឹងមិនធ្វើអោយអ្នកមានអារម្មណ៍ថាប្រញាប់ប្រញាល់ក្នុងការចាកចេញនោះទេ។

ឈុតឆាកមួយទៀតដែលបានបង្ហាញនៅក្នុងខ្សែភាពយន្តនោះគឺតម្លៃនៃការចែករំលែកបទពិសោធន៍, ការដែលយើងចេះចែករំលែកការជួយគ្នាក្នុងពេលធ្វើដំនើរសុទ្ធសឹងតែជួយបង្កើតចំណងមិត្តភាពអោយកាន់តែរឹងមាំថែមមួយកំរិតទៀត។ វាហាក់ដូចជាយើងកំពុងធ្វើដំនើរហើយងាកសំឡឹងទៅមិត្តភក្តិរួមដំនើរហើយក៏ស្រែកថាជ័យយោ!ពួកយើងធ្វើវាបានហើយ!សាកស្រម៉ៃទៅមើលថាអារម្មណ៍បែបនេះជាអ្វីដែលអ្នកចង់បានឬកំពុងសំលឹងរកមើលដែលរឺអត់ទេ?ខ្ញុំជឿជាក់ថាប្រសិនបើយើងបានឆ្លងកាត់បទពិសោធន៍បែបនេះវានឹងធ្វើអោយយើងដិតដាមនិងនឹកឃើញពីវានៅពេលដែលយើងត្រលប់មកវិញ។នៅពេលដែលយើងមានឪកាសបានជួយ រួមសុខរួមទុក្ខជាមួយគ្នា ពិសេសក្នុងគ្រាមានអាសន្ន វាពិតជាច្បាស់លាស់ណាស់ដែលនឹងអាចបង្កើតការចងចាំដ៏ល្អមួយសំរាប់ពួកយើងគ្រប់គ្នា។

នៅពេលដែលយើងមានសំនួរថា “ហេតុអ្វីបានជាត្រូវជិះម៉ូតូ Royal Enfield ក្នុងការផ្សេងព្រេងបែបនេះ?” ចម្លើយមានស្រាប់នៅក្នុងអត្ថបទនេះជាពិសេសវាជាប្រយោគដែលមានឥទ្ធិពលខ្លាំងបំផុត។ “តើយើងដឹងអត់ថាសព្វថ្ងៃនេះយើងអាចបើកបរលឿនបំផុត ឆ្ងាយបំផុត យូរបំផុតតាមដែលយើងចង់បាន ប៉ុន្តែអ្វីដែលសំខាន់បំផុតនៅពេលធ្វើដំនើរគឺ សេចក្តីសុខ!”

ជាញឹកញាប់ណាស់ យើងតែងតែឃើញនៅការឆ្លើយតបពីអ្នកប្រណាំងម៉ូតូផ្សងព្រេងជាច្រើនតាមអ៊ិនធើណែតដោយមានការជឿជាក់យ៉ាងមុតមាំអំពីរបៀបនៃការប្រើស្ទីលជិះកង់ឬហ្គែររបស់ពួកគេ ដែលសុទ្ធសឹងជាវិធីល្អបំផុតក្នុងការជ្រើសរើស។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់មានបទពិសោធន៍ពិភពលោកខុសគ្នាហើយក៏អោយតំលៃទៅលើបទពិសោធន៍នោះផ្សេងៗគ្នា។ ធ្វើអ្វីដែលនាំអោយអ្នកមានសេចក្តីសុខគឺជាអ្វីដែលការជិះម៉ូតូផ្សងព្រេងមាន។ ម៉ូតូ Royal Enfield នឹងបើកដំណើរការឆាប់ៗនេះនៅក្នុងប្រទេសកម្ពុជាហើយចែកចាយជាផ្លូវការដោយក្រុមហ៊ុន TF Motors.

Share This Post: