ល្បីថាឆ្ងាញ់ខ្លាំង មុខអាហារថ្មី “ មីគោកក្តាមសក” បានត្រលប់មកម្តងទៀតហើយនៅផាកកាហ្វេ
ត្រលប់មកម្តងទៀតហើយជាមួយមុខអាហារថ្មី មីគោកក្តាមសក ល្បីឆ្ងាញ់ខ្លាំង និងមានអតិថិជនគាំទ្រយ៉ាងច្រើន! ភោជនីយដ្ឋាន ផាក កាហ្វេ បាននាំយកមុខអាហារនេះម្តងទៀត ព្រោះជាអាហារដែឡមានមីពងមាន់សរសៃតូច បែបគោកៗ តែអតិថិជនអាចហុតជាមួយទឹកស៊ុបគាវក្តៅៗ បែកញើសខ្ចាយល្អខ្លាំងចំពោះសុខភាព។

ថ្ងៃនេះ យើងខ្ញុំសូមនាំអារម្មណ៍បងប្អូនមកភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់ មីគោកក្តាមសក ដែលធានាថាលោកអ្នកពិតជាប្លែកមាត់មិនខាន ដោយមុខម្ហូបថ្មីនេះគឺប្រើជាមួយក្តាមសកស្រស់ៗយកទៅបំពងស្រួយៗ ដាក់ពីលើសរសៃមីពងមាន់ទន់ល្មើយផលិតយ៉ាងមានអនាម័យខ្ពស់ ប្រកបដោយស្តង់ដារជាតិ ពិសាជាមួយទឹកសសមីគោករូបមន្តផ្ទាល់នៅផាកកាហ្វេ អមដោយបន្លែបៃតងស្រស់ជុំវិញ។
កាន់តែពិសេសជាងនេះទៅទៀតសម្រាប់អតិថិជនដែលទទួលទាននូវ មីគោកក្តាមសក គឺគ្រាន់តែបន្ថែម $1.50 ទៀត នឹងទទួលបានកាហ្វេភ្នំពេញ កែវតូច ១កែវទៀត ដែលមានរសជាតិឈ្ងុយឆ្ងាញ់ពីព្រោះផាកកាហ្វេបានរក្សានូវការឆុងបែបខ្មែរបុរាណតែរក្សាបានក្លិននិងរសជាតិឈ្ងុយឆ្ងាញ់ពិសាជាទីគាប់ចិត្ត។

ដូចអតិថិជនរបស់ផាកកាហ្វេជាច្រើនបានដឹងរួចមកហើយថា នៅគ្រប់សាខារបស់ផាកកាហ្វេទាំងអស់ ទាំងនៅក្នុងក្រុងភ្នំពេញនិងនៅក្នុងក្រុងកំពង់ចាម គឺតែងតែដាក់លក់នូវមុខអាហារថ្មីៗជាប្រចាំដែលមានរសជាតិឆ្ងាញ់ប្លែកពីរសជាតិនៃមុខអាហារនៅក្នុងមីនុយរបស់ខ្លូន ដើម្បីបំពេញបន្ថែមនូវរសជាតិថ្មីៗ សម្រាប់អតិថិជនរបស់ខ្លួនមិនអោយជិនណាយ។

លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះនៅគ្រប់សាខាផាកកាហ្វេនៅក្នុងក្រុងភ្នំពេញនិងសាខាក្រុងកំពង់ចាម ដែលមានទីតាំងនៅបុរីពិភពថ្មីកំពង់ចាមក្រោយសាលាខេត្តកំពងចាម លើកលែងផាកកាហ្វេក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សម្រាប់សេវាដឹកជូនដល់ទីកន្លែង សូមទូរស័ព្ទមកលេខ ០២៣ ៩៩០ ៩៩០ ហើយលោកអ្នកក៏អាចធ្វើការកម្ម៉ង់តាមរយៈក្រុមហ៊ុនដឹកជញ្ជូនដែលសហការជាមួយផាកកាហ្វេដូចជា៖ Foodpanda, E-gets, Muuve, ឬ Nham 24។


