ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកអ្នកដំណើរបើកបុករះម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ២គ្រឿង រងរបួសធ្ងន់នារីម្នាក់ ហើយព្យាយាមបើករត់ តែត្រូូវប្រជាពលរដ្ឋដេញតាមឃាត់បាន

    BY Khmernote Media June 2, 2020
    រថយន្តដឹកអ្នកដំណើរបើកបុករះម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ២គ្រឿង រងរបួសធ្ងន់នារីម្នាក់ ហើយព្យាយាមបើករត់ តែត្រូូវប្រជាពលរដ្ឋដេញតាមឃាត់បាន

    រាជធានីភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន កៃឡា បើកបរខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករះម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ២គ្រឿងបណ្តាលឲ្យរងរបួសនារីម្នាក់ ហើយព្យាយាមបើករត់រហូតត្រូវប្រជាពលរដ្ឋដេញតាមឃាត់បាន រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ផងដែរ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅម៉ោង០៣:៣៥នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៦ ទល់មុខផ្សារព្រែកលៀប ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ នារីរងគ្រោះជាអ្នកជិះម៉ូតូ Zoomer-X មានឈ្មោះ តាំង ពេជ្រធីតា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានរងរ

    បើតាមសម្ដីបុរសម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីកើតទៅលិច ខណៈមកដល់មុខផ្សារព្រែកលៀប ស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន កៃឡា ពណ៌ក្រហមស ពាក់ស្លាកលេខភ្នំពេញ 3B-6868 បើកបរដោយបុរសម្នាក់ បានបើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ទៅបុកពីក្រោយម៉ូតូកង់បីខ្មែររបស់គាត់ពេញទំហឹង ហើយរុញបន្តទៅបុកម៉ូតូ Zoomer-X មួយគ្រឿងទៀតទៀត ពាក់ស្លាកលេខភ្នំពេញ 1FC-7317 ដែលជិះស្របទិសគ្នា នៅខាងមុខ បណ្តាលឲ្យអ្នកបើកម៉ូតូដួលបត់ក្បាលម៉ូតូទៅក្រោយ ធ្វើអោយម៉ូតូកង់បីកាច់ចង្កេះ ក្រឡាប់សង្កត់លើម៉ូតូនារីរងគ្រោះ របួសធ្ងន់ និងទៅប៉ះម៉ូតូម៉ាក ហុងដារឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខព្រៃវែង 1O-5117 ដែលចតនៅមុខកន្លែងលក់ទូរស័ព្ទបណ្តាលឲ្យដួល ខូចខាតបន្តិចបន្ទួច។

    បន្ទាប់ពីបង្កហេតុភ្លាមរថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បើកបរបន្តទៅមុខប្រមាណជាង១០០ម៉ែត្រ ទើបមានប្រជាពលរដ្ឋជួយឃាត់ទាំងអ្នកបើកបរនឹងរថយន្ត ។ ក្រោយកើតហេតុ នារីរងគ្រោះត្រូវបាន រថយន្តសាមុយ មន្ទីរពេទ្យកាល់ម៉ែត្រ មកដឹកទៅសង្គ្រោះ ។

    ចំណែករថយន្តបង្ក ម៉ូតូសណ្តោងរ៉ឺម៉ក នឹងម៉ូតូ២គ្រឿងទៀត ត្រូវបានជំនាញចរាចរខណ្ឌ សហការជាមួយចរាចរស្នងការនគរបាលរាជធានីភ្នំពេញ វាស់វែង យកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay