ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកទឹកកកបើកវ៉ាជែងលឿនពេកបួងចង្កូតចូលមកគន្លងខ្លួនវិញ ធ្វើឲ្យរថយន្តផ្អៀងក្រឡាប់សង្កត់លើម៉ូតូមួយគ្រឿងកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់

    BY Khmernote Media June 2, 2020
    រថយន្តដឹកទឹកកកបើកវ៉ាជែងលឿនពេកបួងចង្កូតចូលមកគន្លងខ្លួនវិញ ធ្វើឲ្យរថយន្តផ្អៀងក្រឡាប់សង្កត់លើម៉ូតូមួយគ្រឿងកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់

    ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកក ក្រឡាប់សង្កត់លើម៉ូតូ កើតឡើងនៅវេលាម៉ោង០៦:២០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្រៅទីប្រជុំជន ត្រង់ចំណុចស្រះដើមអំពិល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

    បើតាមលោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ៖ ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ផុន សារួន ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរឈ្មោះ ប៊ុន សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិជាមួយគ្នា ស្លាប់នៅមន្ទីរពេទ្យ ។

    ចំណែកអ្នកបើករថយន្តដឹកទឹកកករបួសធ្ងន់បាក់ភ្លៅឆ្វេងឈ្មោះ រឿន ឈុយ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

    លោកនាយរងការិយាល័យបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តដឹកទឹកកក ស្លាកលេខបន្ទាយមានជ័យ 3A-1190 បើកបរពីកើតទៅលិចក្នុងល្បឿនលឿនបានវ៉ាជែងរថយន្ត១គ្រឿងផ្សេងទៀត ពេលមានឧបសគ្គខាងមុខប្រឹងកាច់ចង្កូតទៅស្តាំដៃផ្លូវរបស់ខ្លួនវិញ ដោយលឿនពេកក៏បណ្តាល ឲ្យរថយន្តផ្អៀងក្រឡាប់សង្កត់លើម៉ូតូ ដែលកំពុងធ្វើដំណើរម៉ាកហុងដាទ្រីម សេ១២៥ ស្លាកលេខ បន្ទាយមានជ័យ 1F-9337 ដែលកំពុងបើកបរពីលិចមកកើត(ច្រាស់ទិសគ្នា)បណ្តាលស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែង អ្នករួមដំណើរស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកបើបររថយន្តដឹកទឹកកក របួសធ្ងន់បាក់ភ្លៅ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ។

    លោកវរសេនីយ៍ទោ សួន នីប៉ូ បានបញ្ជាក់បន្ថែមថា មូលហេតុ ដែលបង្កឲ្យគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើករថយន្តដឹកទឹកកកបើកវ៉ាជែង ដែលមានល្បឿនលឿនក្នុងស្ថានភាពគ្រោះថ្នាក់ ពេលមានឧបសគ្គខាងមុខព្យាយាមបួងចង្កូតមកផ្លូវរបស់ខ្លួនវិញ បណ្តាលឲ្យរថយន្តក្រឡាប់តែម្តង រថយន្តនិងម៉ូតូខូចខាតធ្ងន់ទាំង២គ្រឿង ។

    បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

    កែសម្រួលដោយ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay