សាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៤៤នាក់ ដែលនាំឱ្យចំនួនករណីសរុបមាន ៣៥,៨៣៦នាក់
សាំងហ្គាពួរបានរាយការណ៍ពីករណីនៃជំងឺ COVID-19 ថ្មីចំនួន ៥៤៤ ករណី គិតត្រឹមរសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០ ដែលធ្វើឱ្យករណីសរុសកើនដល់ ៣៥,៨៣៦នាក់ ខណៈការស្លាប់សរុបមាន ២៤នាក់។ ក្រសួងសុខាភិបាលក៏បានឱ្យដឹងដែរថា មានករណីថ្មីៗចំនួន ៤ ត្រូវបានរកឃើញក្នុងសហគមន៍ ប៉ុន្តែមានតែ១ករណីប៉ុណ្ណោះដែលជាជនជាតិសាំងហ្គាពួរ។ ក្រសួងបានបន្ថែមទៀតថា ព័ត៌មានលម្អិតនឹងត្រូវចែកជូននៅពេលក្រោយ។ ថ្ងៃនេះគឺជាថ្ងៃដំបូងដែលសាំងហ្គាពួរបានអនុញ្ញាតឱ្យអាជីវកម្មមានហានិភ័យទាបបើកទ្វារឡើងវិញ ខណៈសិស្សសាលាក៏ចាប់ផ្ដើមទៅសាលារៀនវិញផងដែរ។

សេវាកម្មកាត់សក់ សេវាកម្មរថយន្តម៉ូតូ សេវាម៉ាស៊ីនត្រជាក់ ការបោះពុម្ព សេវាកម្មសត្វចិញ្ចឹម និងហាងលក់សៀវភៅ ក៏ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ដែលជាផ្នែកមួយនៃដំណាក់កាលទី១ នៃការបើកដំណើរការឡើងវិញ បន្ទាប់ពីបន្ធូរបន្ថយការរឹតត្បឹត។ សាលាមត្តេយ្យ និងមជ្ឈមណ្ឌលថែទាំកុមារ បានបើកដំណើរការឡើងវិញសម្រាប់កុមារនៅថ្នាក់មតេយ្យ ហើយកន្លែងសម្រាប់កុមារក្រោមការថែទាំនិងទារក នឹងត្រូវបើកនៅសប្តាហ៍ក្រោយនេះ។ ពិធីមួយចំនួនក៏ត្រូវបានអនុញ្ញាតឱ្យបើកសេវាកម្មឡើងវិញ ដូចជាពិធីមង្គលការ និងពិធីបុណ្យសព ដែលអាចមានអ្នកចូលរួម ១០នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia