ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្លោចចិត្ត​! ស្ត្រីមានផ្ទៃពោះ​៤ខែ សាកថ្មទូរសព្ទមើលរឿងភាគក្នុងបន្ទប់ទឹក បោកខោអាវបណ្តើរ ឆក់ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃ

    BY Khmernote Media June 2, 2020
    ខ្លោចចិត្ត​! ស្ត្រីមានផ្ទៃពោះ​៤ខែ សាកថ្មទូរសព្ទមើលរឿងភាគក្នុងបន្ទប់ទឹក បោកខោអាវបណ្តើរ ឆក់ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃ

    រាជធានីភ្នំពេញ ៖ ពិតជាអាសូរណាស់ ដោយសារការធ្វេសប្រហេស មិនបានគិតឲ្យវែងឆ្ងាយ ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ សាកថ្មទូរសព្ទជាមួយនឹងរឡូ មើលរឿងភាគក្នុងបន្ទប់ទឹកបណ្តើរ បោកខោអាវបណ្តើរ អកុសលឆក់ស្លាប់យ៉ាងរន្ធត់ទាំងម្តាយទាំងកូន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រកដើមគរ ផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់មានឈ្មោះ រឿន ធី ភេទស្រី អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានប្តីឈ្មោះ រឿង សារីម អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

    តាមប្រភព័ត៌មានបានឲ្យដឹងថា ដំបូងឡើយគេឃើញស្ត្រីរងគ្រោះដែលមានផ្ទៃពោះ៤ខែ បានរាយខ្សែរឡូចូលមកក្នុងបន្ទប់ទឹក ដោយបានសាកថ្មទូរសព្ទមើលរឿងភាគបណ្តើរ និងបោកខោអាវបណ្តើរ រហូតអកុសលក៏ឆក់ខ្លួនឯងដួលស្លាប់ក្នុងបន្ទប់ទឹក ទាំងម្តាយនិងកូនយ៉ាងអាណោចអាធ័ម។ បច្ចុប្បន្នក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរសង្កាត់ទន្លេបាសាក់ និងប៉ុស្តិ៍ទន្លេបាសាក់ បានចុះមកធ្វើការសាកសួរ និងបំភ្លឺនៅទីតាំងកើតហេតុ ហើយដោយគ្មានការប្តឹងផ្តល់ពីក្រុមគ្រួសារជនរងគ្រោះ អាជ្ញាធរសង្កាត់ក៏បានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕​ ដោយ៖ ម៉េង​ ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay