ជម្ងឺប្រចាំកាយរើឡើងធ្វើឲ្យបុរសម្នាក់ធ្លាក់ពីលើម៉ូតូកង់បីឥណ្ឌារបស់ខ្លួនស្លាប់ ពេលមកពីទិញម្ហូបវិញ
រាជធានីភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ខណៈបើកម៉ូតូចេញពីទិញម្ហូបត្រលប់មកផ្ទះវិញ ស្រាប់តែជំងឺបេះដូងរើឡើង បណ្តាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ជិតផ្សារបេសេចាស់ ផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនងគ្រោះមានឈ្មោះ វែន សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ២០១ ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌា ពណ៌ក្រហម ទៅទិញម្ហូបនៅផ្សារបេសេ លុះទិញម្ហូបហើយជនរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌារបស់ខ្លូនត្រលប់មកផ្ទះវិញ តែបានពាក់កណ្តាលផ្លូវ និងសង្ស័យជំងឺចាស់រើឡើងវិញទើបបណ្ដាលឲ្យធ្លាក់ពីលើកង់បីឥណ្ឌាបោកក្បាលទៅផ្លូវហូរឈាមសន្លប់បាត់ស្មារតី ហើយភ្លាមៗសាច់ញាតិដែរនៅក្បែរនោះក៍បាននាំគ្នាទៅមើលព្រមទាំងហៅរថយន្តគ្លីនិកឯកជនមកដឹកយកទៅធ្វើការសង្គ្រោះ តែពេលទៅដល់ពាក់កណ្ដាលផ្លូវ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់តែម្តង។
ក្នុងហេតុការណ៍នេះ សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមានជំងឺប្រចាំកាយ (បេះដូង) លេបថ្នាំជាប្រចាំ ហើយជនរងគ្រោះធ្លាប់មានអាការៈធ្វើទុក្ខជាច្រើនដងផងដែរ ។
ក្រោយពេលកើតហេតុ សពជនងគ្រោះត្រូវបានរថយន្តគ្លីនិកដឹកត្រលប់មកផ្ទះជនរងគ្រោះវិញ និងបានទំនាក់ទំនងសមត្ថកិច្ចជំនាញចុះទៅពិនិត្យ និងបានធ្វើលិខិតប្រគល់សពជនអោយសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅចំណុចផ្ទះលេខ២០១ ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយចូលរួម ដើម្បីជាការចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធរបស់គាត់ និងជូនដំណើរគាត់ជាលើកចុងក្រោយ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត