ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តទំនើបតម្លៃកប់ BENTLEY បោះពួយបុកខឿន រង្វង់មូលកួចកាណុង ខ្ទេចមួយកំណាត់មុខ

    BY Khmernote Media June 3, 2020
    រថយន្តទំនើបតម្លៃកប់ BENTLEY បោះពួយបុកខឿន រង្វង់មូលកួចកាណុង ខ្ទេចមួយកំណាត់មុខ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BENTLEY មួយគ្រឿងរេចង្កូតទៅបុកខឿនផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនាឆ្នាំ ២០២០ នៅចំណុចរង្វង់មូលកួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក BENTLEY មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AT-0001 ធ្វើដំណើរចុះពីលើស្ពានអាកាសជ្រោយចង្វាថ្មី ទិសដៅពីកើតទៅលិចឆ្ពុះទៅផ្លូវ៧០ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃបុកខឿនផ្លូវ បណ្ដាលឲ្យខឿនផ្លូវរងការខូចខាតបន្តិចបន្តួចចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

    ខណៈនោះក៏លេចមុខបុរសម្នាក់ មានព្រះនាម អាជ្ញា៩៩ បានបោះដៃតាមវិទ្យុទាក់ទងទៅថា មានអ្នកសាព័ត៌មានមួយរូបបានទារលុយពីម្ចាស់រថយន្តចំនួន២០០ដុល្លារជាថ្នូរមិនផ្សព្វផ្សាយ ដោយមិនមានភស្តុតាងច្បាស់លាស់ធ្វើឲ្យអ្នកសារព័ត៌មានជាច្រើនក្តៅស្លឹកត្រចៀក បានជម្លោះពាក្យសម្តីដាក់គ្នាមួយប្រាវ រួចអ្នកសាព័ត៌មានទំនាក់ទំនងទៅក្រុមការងារវេនយប់ ដើម្បីចុះមកសួរនាំនៅកន្លែងកើតហេតុ រួចបានសួរនាំបន្ទាប់មកខាងភាគីដែរបានចោទអ្នកសារព័ត៌មាននោះ ទើបដឹងថា អាជ្ញា៩៩នោះ ចេះតែនិយាយនាំអោយមានការប៉ះពាល់កិត្តិយស និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ទើបអាជ្ញា៩៩ បានធ្វើការសុំទោសជាសាធារណៈនៅកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿងកុំអោយមានការយល់ច្រលំផងដែរ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានពិនិត្យនៅនឹងកន្លែងកើតហេតុ ដោយមិនមានការខូចខាតធ្ងន់ធ្ងរនោះ សមត្ថកិច្ចបានអនុញាតិឲ្យម្ចាស់រថយន្ត ហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay