ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួរមានករណីកូវីដ១៩ សរុបចំនួន ៣៦,៤០៥ ករណី បន្ទាប់ពីរកឃើញអ្នកឆ្លងថ្មីចំនួន ៥៦៩នាក់ នៅថ្ងៃពុធនេះ

    BY autoadmin June 3, 2020
    សាំងហ្គាពួរមានករណីកូវីដ១៩ សរុបចំនួន ៣៦,៤០៥ ករណី បន្ទាប់ពីរកឃើញអ្នកឆ្លងថ្មីចំនួន ៥៦៩នាក់ នៅថ្ងៃពុធនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានឱ្យដឹងថា សាំងហ្គាពួរបានបញ្ជាក់ករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥៦៩ ករណី គិតត្រឹមរសៀលថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ រួមទាំងករណីសហគមន៍ចំនួន ៧ ផងដែរ។ ករណីសហគមន៍ទាំងនោះមាន ១ករណី ជាជនជាតិសាំងហ្គាពួរ និង ៦នាក់ ជាពលករបរទេសដែលស្នាក់នៅក្រៅអន្តេវាសិកដ្ឋាន ក្រៅពីនោះគឺសុទ្ធតែជាករណីចេញពីបណ្ដុំផ្ទះជួលបស់ពលករ។ តួលេខនេះនាំឱ្យចំនួនសរុបរបស់សាំហ្គាពួរកើនដល់ ៣៦,៤០៥ ករណី។

    កាលពីថ្ងៃអង្គារមានករណីចំនួន ៥៤៤ ត្រូវបានកត់ត្រា ហើយក្នុងនោះមាន ៥៤០នាក់ ជាពលករចំណាកស្រុកដែលជាប់ទាក់ទងនឹងបណ្ដុំផ្ទះជួល។ គិតត្រឹមថ្ងៃអង្គារនេះ មានអ្នកជំងឺសរុបចំនួន ២៣,១៦៦ នាក់ បានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ ខណៈចំនួនអ្នកស្លាប់សរុបមាន ២៤ នាក់ដដែល។ នៅទូទាំងពិភពលោកមានករណីច្រើនជាង ៦.៣ លាននាក់ និងមានមនុស្សប្រហែលជា ៣៨០ឮ,០០០ នាក់បានស្លាប់។ ព័ត៌មានលម្អិតបន្ថែមទៀត ក្រសួងសុខាភិបាលសាំងហ្គាពួរនឹងផ្សាយជូននៅពេលក្រោយនៅរាត្រីថ្ងៃពុធ។

    អត្ថបទ៖ លីដា
    ប្រភព៖ The Straits Times

    Share This Post: