កូវីដ-១៩
ករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនដល់ជាង ៦.៥ លាននាក់ និងស្លាប់សរុប ៣៨ ម៉ឺននាក់
BY autoadmin
June 5, 2020
យោងតាមទិន្នន័យដែលបានចងក្រងដោយ សាកលវិទ្យាល័យចនហបគីនស៍ នៅសហរដ្ឋអាមេរិកបានបង្ហាញថា ចំនួននៃការឆ្លងជំងឺ COVID-19 ដែលបានបញ្ជាក់បានកើនឡើងដល់ ៦.៥ លាននាក់ នៅទូទាំងពិភពលោក។ សាកលវិទ្យាល័យបាននិយាយថា មកទល់ពេលនេះចំនួនករណីឆ្លងសរុបមានដល់ ៦,៥៧០,៣៦២ គិតត្រឹមម៉ោង ១៨ និង ០០ នាទី (UTC) ថ្ងៃព្រហស្បតិ៍។ ហើយសហរដ្ឋអាមេរិកឈរនៅតែឈរលើគេក្នុងបញ្ជី ដោយមានការឆ្លងសរុប ១,៨៥៩,១៣៥ ករណី។

ចំណែកប្រទេសប្រេស៊ីលឈរនៅលេខ២ ដោយមានករណីចំនួន ៥៨៤,០១៦ ករណី និងលេខ៣ គឺ ប្រទេសរុស្ស៊ីជាមួយករណីចំនួន ៤៤០,៥៣៨ ករណី។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកមានដល់ ៣៨៧,៥៦៨នាក់ ហើយសហរដ្ឋអាមេរិកនៅតែឈរលើគេក្នុងបញ្ជីមានអ្នកស្លាប់ច្រើនបំផុត ដោយមានអ្នកស្លាប់ចំនួន ១០៧,៤៥០នាក់ តាមពីក្រោយដោយចក្រភពអង់គ្លេស ៣៩,៩៨៧ ករណី និងអ៉ីតាលី ៣៣,៦៨៩៕

![]()


អត្ថបទ៖ លីដា
ប្រភព៖ NHK