ខ្មែរណូត

ស្វែងរក

  • PR

    ឱកាសឈ្នះមហារង្វាន់ពីស្រាបៀរ អង្គរ!

    BY Khmernote Media June 5, 2020
    ឱកាសឈ្នះមហារង្វាន់ពីស្រាបៀរ អង្គរ!

    អតិថិជនស្រាបៀរ អង្គរ នឹងរំភើបរីករាយជាមួយមហាយុទ្ធនាការ ជល់ម៉ោ ឈ្នះម៉ោ នៅទូទាំងប្រទេសកម្ពុជា។ អតិថិជននឹងមានសំណាងឈ្នះរង្វាន់ដ៏អស្ចារ្យនៅក្រោមក្រវិលកំប៉ុងស្រាបៀរ អង្គរ ដូចជា រថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 គីឡូក្រាម ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និងរង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាង 28 ឆ្នាំដ៏មហស្ចារ្យ ដែលស្រាបៀរ អង្គរ ផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។

    លោក សោម ច័ន្ទណារ៉ាត ដែលជាប្រធានម៉ាកផលិតផលរបស់ស្រាបៀរ អង្គរ បានឲ្យដឹងថា “កម្មវិធីគាស់ក្រវិលកំប៉ុង ហើយឈ្នះរង្វាន់ដ៏អស្ចារ្យនេះរៀបចំឡើងដើម្បីអរគុណដល់ អតិថិជនដែលនិយមគាំទ្រស្រាបៀរ អង្គរ តាំងពីឆ្នាំ 1992 និងដើម្បីអបអរស្រាបៀរ អង្គរ ដែលមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ ជាមួយគ្រឿងផ្សំផលិតស្រាបៀរដ៏ល្អឥតខ្ចោះ។”

    លោក Rychkov Sergey អ្នកជំនាញផលិតស្រាបៀរ អង្គរ ក៏បានឲ្យដឹងដែរថា “ស្រាបៀរ អង្គរ ត្រូវបានផលិតចេញពីគ្រឿងផ្សំល្អឥតខ្ចោះ ស្របតាមស្តង់ដារអឺរ៉ុបរបស់ក្រុមហ៊ុន Carlsberg Group ដែលរសជាតិអស្ចារ្យថ្មីនៃស្រាបៀរ អង្គរ ផលិតឡើងដោយឆន្ទៈរបស់អ្នកវិទ្យាសាស្រ្ត ផលិតស្រាបៀរដ៏ពេញនិយម និងការប្តេជ្ញាចិត្តដើម្បីផ្តល់នូវភាពរីករាយសម្រាប់អតិថិជនរបស់យើង។ យើងជ្រើសរើសយកគ្រឿងផ្សំល្អបំផុត ដែលចម្រាញ់យ៉ាងពិសេស និងហ្មត់ចត់បំផុតប៉ុណ្ណោះ ដើម្បីយកមកផលិតបានស្រាបៀរ អង្គរ ហើយយើងបានប្រើប្រាស់បច្ចេកវិទ្យា លំដាប់ថ្នាក់ពិភពលោក និងអ្នកជំនាញផលិតស្រាបៀរលំដាប់ពិភពលោក ដើម្បីផលិតបានស្រាបៀររសជាតិឈ្ងុយឆ្ងាញ់បំផុតនៅប្រទេសកម្ពុជា។

    ការខិតខំរបស់យើងបានធ្វើឲ្យស្រាបៀរ អង្គរ ឈ្នះពានរង្វាន់គុណភាពលំដាប់ថ្នាក់ពិភពលោកជាច្រើន តាំងពីឆ្នាំ 1992 ហើយជាមោទនភាពដ៏អស្ចារ្យរបស់ខ្លួនបន្ថែមទៀត ដែល សា្របៀរ អង្គរ បានឈ្នះមេដាយមាសគុណភាពពិភពលោកឆ្នាំ 2020 ពីស្ថាប័នកំពូល Monde Selection។

    យើងលើកកែវឡើងដើម្បីអបអរជោគជ័យរបស់ស្រាបៀរ អង្គរ! ហើយរីករាយជាមួយកម្មវិធីគាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ ហើយឈ្នះរង្វាន់ដ៏អស្ចារ្យនៅទូទាំងប្រទេសកម្ពុជា។ កម្មវិធី ជល់ម៉ោរបស់ស្រាបៀរ អង្គរ នឹងបន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020។

    ពិសាគ្រឿងស្រវឹង សូមកុំបើកបរ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay