ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់បើកលឿន ហើយដឹកធ្ងន់ទៀត បានរេចង្កូតទៅបុករថយន្តដឹកទំនិញពេញទំហឹង បណ្តាលឲ្យកៀបជាប់មនុស្សក្នុងរថយន្តរបួសធ្ងន់

BY
Khmernote Media
June 5, 2020

រាជធានីភ្នំពេញ៖ រថយន្តបែនដឹកខ្សាច់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3E-5982 បើកលឿនហើយដឹកធ្ងន់ទៀត សង្ស័យងងុយគេងក៏បានរេចង្កូតទៅខាងស្ដាំដៃចូលគន្លងម្ខាងទៀត ទៅបុករថយន្តដឹកទំនិញធុនធំមួយគ្រឿងទៀត ពាក់ស្លាកលេខ យ១៣៩៤ ភព៣ បណ្ដាលឲ្យខ្ទេចមួយចំហៀងខាងស្ដាំ កៀបជាប់ព្រូរថយន្តដឹកទំនិញម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសជើង ចំណែកឯរថយន្តបែនដឹកខ្សាច់បានបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើមទៀត របើកទាំងគល់ ហើយរថយន្តបាក់កង់ក្រោយអូសនឹងថ្នល់ទៅមុខជិត៥០ម៉ែត្រទៀតទើបអស់ល្បឿន បើកទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាម៉ោង៥ទាបភ្លឺ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅតាមផ្លូវ៦០ម៉ែត្រ ទល់មុខការិយាល័យលក់ផ្ទះបុរីប៉េងហ៊ួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះ រីឯតៃកុងរថយន្តបង្កបានរត់បាត់ស្រមោល៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: