ព័ត៌មានជាតិ

ចាប់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តតាកែវ និងបក្សពួក ករណីចែកចាយគ្រឿងញៀនជាង២គីឡូក្រាមនៅភ្នំពេញ និងឆែកឆែ រកឃើញ កញ្ឆាមួយចំនួន និងកាំភ្លើងខ្លី២ដើម នៅផ្ទះជនសង្ស័យនៅខេត្តតាកែវ

BY
Khmernote Media
June 5, 2020

ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅរាជធានីភ្នំពេញ ធ្វើនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រួកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ភា្លមៗកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនប្រធានការិយាល័យគ្រឿងញៀន នៃអាវុធហត្ថខេត្តតាកែវ ជាមួយបក្ខពួកម្នាក់ទៀត ដកហូតបានគ្រឿងញៀនជាង២គីឡូក្រាម កាំភ្លើង២ដើម។

ជនសង្ស័យទី១៖ ឈ្មោះ ឈុន សុមេធា តួនាទីជា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី និងទី២៖ ឈ្មោះ កេន ចាន់រី ភេទស្រី ភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ។ សមត្ថកិច្ចបន្តស្រាវជ្រាវឆែកឆែផ្ទះរបស់សង្ស័យផ្ទាល់តែម្ដង ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ រកឃើញអាវុធខ្លីអត់ច្បាប់ ២ដើម កញ្ឆាមួយចំនួន និងប្រដាក់ថ្លឹងគ្រឿងញៀនមួយចំនួន៕

Share This Post: