កូវីដ-១៩
ចុះថយបានបន្តិច! សាំងហ្គាពួររកឃើញករណីកូវីដ១៩ ថ្មីចំនួន ២៦១ ករណី នៅថ្ងៃសុក្រនេះ
BY autoadmin
June 5, 2020
យោងតាមការចុះផ្សាយរបស់ Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរាយការណ៍ករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៦១ ករណី នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ដែលការចុះថយនេះព្រោះតែការពិសោធន៍សំណាកតិចជាងមុន។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីរាយការណ៍បឋមប្រចាំថ្ងៃថា មានករណីសហគមន៍ថ្មីចំនួន ១១ ត្រូវបានបញ្ជាក់ ដោយមានជនជាតិសាំងហ្គាពួរ ៦នាក់ និងអ្នកកាន់ប័ណ្ណការងារនៅក្រៅ ចំនួន ៥ នាក់។

ករណីសហគមន៍ចំនួន ៦ ត្រូវបានផ្សារភ្ជាប់ទៅនឹងករណីដែលបានបញ្ជាក់ពីមុន ហើយត្រូវបានគេដាក់ឱ្យនៅដោយឡែកពីគេ។ ក្រសួងបាននិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតជាបន្ត សម្រាប់អ្នកដែលឆ្លងមិនទាន់ដឹងមូលហេតុ។ ដូច្នេះករណីថ្មីៗនៅថ្ងៃសុក្រនាំឱ្យចំនួនអ្នកឆ្លងសរុបនៅសាំងហ្គាពួរមានដល់ ៣៧,១៨៣នាក់។ ចំណែកការស្លាប់ដោយសារ COVID-19 របស់សាំងហ្គាពួរមានចំនួន ២៤នាក់ ដដែល៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia