PR

មើលរំលងម៉េចបានទៅ…បើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូបោកបានស្អាតល្អ មានគុណភាព និងអត្ថប្រយោជន៍ច្រើនម្លឹងៗនោះ…!!

BY
Khmernote Media
June 5, 2020

(ភ្នំពេញ) ថ្ងៃទី ០៥ ខែមិថុនា ២០២០៖ ការបោកគក់សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសនៅក្នុងប្រទេសក្តៅ សម្បូរធូលីដី និងភ្លៀងធ្លាក់ញឹកញាប់ដូចជានៅប្រទេសកម្ពុជា ធ្វើឱ្យសម្លៀកបំពាក់ប្រឡាក់ខ្លាំង។ ជាទូទៅ ទោះបីជាមានម៉ាស៊ីនបោកគក់ក៏ដោយ ក៏អ្នកប្រើប្រាស់ភាគច្រើនត្រូវការ ការត្រាំ និងដុសជម្រះកន្លែងដែលមានក្អែលប្រឡាក់ខ្លាំងនៅលើសម្លៀកបំពាក់ មុននឹងដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់។ ដូច្នេះហើយបានជា សាមសុង បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើន តម្រូវតាមភាពចាំបាច់របស់អ្នកប្រើប្រាស់។

ដោយយល់ច្បាស់ពីសេចក្តីត្រូវការ និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ស្ត្រីមេផ្ទះមានភាពកាន់តែងាយស្រួល និងកាន់តែទាន់សម័យបំផុតនោះក្រុមហ៊ុន សាមសុង បានរចនា និងផលិតឡើងនូវម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM ស៊េរី WA21M8700GV/ST ដែលមានចំណុះធំ…បោកបានច្រើនមានគុណភាពល្អអាចបោកសម្លៀកបំពាក់បានដល់ទៅ 21 គីឡូក្រាម ជួយសន្សំសំចៃពេលវេលា ថវិកាដោយបោកតែម្តងហើយមិនចាំបាច់រង់ចាំបោកច្រើនដង និងបោកជម្រះបានស្អាតល្អ មានសំឡេងស្ងាត់ ជួយសន្សំសំចៃខ្ពស់ និងប្រើបានយូរទៀតផង!
ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូក្រាមនេះត្រូវបានបំពាក់មកជាមួយនឹងចានបោក ឬទម្រជ័រមានរាងអង្កាញ់ៗដូចជាក្តារបោកគក់សម្រួលដល់ការបោក ឫត្រាំសម្លៀកបំពាក់ណាដែលប្រឡាក់ខ្លាំងមុននឹងដាក់ចូលទៅក្នុងម៉ាស៊ីន។

អ្វីដែលពិសេសមួយទៀតនោះគឺម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 21 គីឡូក្រាមនេះផងដែរមានប្រព័ន្ធទឹកដែលអាចបិទ និងបើកលើប៊ូតុងតែមួយ។ មានន័យថាសម្រាប់ទឹកដែលបានប្រើប្រាស់រួចនៅលើទម្រជ័រក្នុងដំណាក់កាលដំបូងនោះយើងអាចចាក់បញ្ចូលទៅក្នុងម៉ាស៊ីនបោកគក់តែម្តង! ពិសេសជាងនេះទៅទៀត ម៉ាស៊ីនបោកគក់ Samsung Active DualwashTM ក៏បានបំពាក់នូវមុខងារឆ្លាតវៃដ៏ទំនើបបន្ថែមជាច្រើនទៀតដូចជា៖

1. Magic Dispenser

កង្ហាវាយបំបែកម្សៅសាប៊ូ ឬសាប៊ូទឹកបោកខោអាវជាមួយនឹងស្លាបចក្រទាំង ៦ ធ្វើឱ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹកដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះមុននឹងម៉ាស៊ីនចាប់ផ្តើមប្រតិបត្តិការបោកគក់។

2. Magic Filter (Powerful Filtration)
គឺជាតម្រងពីរជាន់ដែលមានសមត្ថភាពអាចចាប់យកភាពកខ្វក់ កម្ទេចកំទីផ្សេងៗបានយ៉ាងល្អ មិនឱ្យតោងជាប់លើសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ!

3. WobbleTM Technology
ជួយកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ដែលជាមូលហេតុធ្វើឱ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។

4. Less Noise & Energy
បច្ចេកវិទ្យា Digital Inverter ធ្វើឱ្យម៉ាស៊ីនមានសំឡេងស្ងាត់ល្អ ស៊ីភ្លើងតិច គ្មានសំឡេងរំខាន ប្រើប្រាស់បានយូរ និងធានាជូនលើម៉ូទ័ររហូតដល់ 11 ឆ្នាំ!

5. Hot Water
អាចបោកជាមួយនឹងទឹកក្តៅសម្រាប់ជម្រះសម្លៀកបំពាក់ដែលប្រឡាក់ខ្លាំង ល្អសម្រាប់សាច់ក្រណាត់!

6. Smart Check
App Samsung Smart Washer/Dryer អាចឱ្យលោកអ្នកឆែករកបញ្ហា និងដំណោះស្រាយ តាមទូរស័ព្ទដៃរបស់ម៉ាស៊ីនដោយខ្លួនឯង សន្សំសំចៃការចំណាយ!

យ៉ាងម៉េចដែរសុភាពនារី ស្ត្រីមេផ្ទះ និងមេគ្រួសារដ៏ឆ្លាតវៃទាំងអស់គ្នា…? ត្រូវចិត្តអត់ប៉ុណ្ណឹង? នៅចាំអីទៀត…? ប្រញាប់ជាវឥឡូវនេះភ្លាមទៅ? ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800 203 232!

* បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ Active DualwashTM តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកបណ្ណធានា!

Share This Post: