ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្មករកម្មការិនីជិត៥០នាក់ បានដួលសន្លប់បន្តបន្ទាប់គ្នានៅក្នុងរោងចក្រធីវ៉ាយផលិតអំពូល

    BY Khmernote Media June 6, 2020
    កម្មករកម្មការិនីជិត៥០នាក់ បានដួលសន្លប់បន្តបន្ទាប់គ្នានៅក្នុងរោងចក្រធីវ៉ាយផលិតអំពូល

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករកម្មការិនីធីវ៉ាយ៤៣នាក់ដួលសន្លប់ជាបន្តបន្ទាប់មូលហេតុធំក្លិនស្អុយថ្នាំនៅជាប់ខ្សែភ្លើង និងខ្វះខ្យល់អុកស៊ីសែនបង្កឲ្យកម្មការនីណែនទ្រូងពិបាកដកដង្ហើមបណ្តាលឲ្យដួលសន្លប់តែម្តងទៅ។ ករណីនេះបានកើតឡើងកាលពីវេលម៉ោង២និង១៥នាទីរសៀល នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស្ថិតនៅភូមិដើមពោធិ៍ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

    បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយទាបបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងអគាររោងចក្រធីវ៉ាយ បានបើកឃ្លាំងយកដុំខ្សែភ្លើងដាក់ចែកកម្មករកម្មការិនី ដើម្បីរុំអំពូលភ្លើងបញ្ចូលតាមដុំស្រាប់តែមានជះក្លិនស្អុយសាយភាយពេញអគារ និងហប់ខ្វះខ្យល់ដកដង្ហើមបង្កឲ្យកម្មការនីដែលកំពុងធ្វើការថប់ដង្ហើមតឹងដើមទ្រូងដួលសន្លប់ជាបន្តបន្ទាប់ចំនួន៤៣នាក់នៅរោងចក្រធីវ៉ាយ(រោងចក្រផល្លិតអំពូលភ្លើង)។

    ប្រភពដ៏ដែលបន្តទៀតថា ក្រោយពីមានកម្មការិនីដួលសន្លប់សមត្ថកិច្ចបានឲ្យកម្មកករមិត្តភគ្រ័ធ្វើការជាមួយគ្នាសែងជនរងគ្រោះចេញមកក្រៅអគារហើយហៅរថយន្តសាមុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកជីភូចំនួន៣០នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបចំនួន១៣នាក់ដើម្បីសង្គ្រោះ។

    ចំណែកកម្មការនីផ្សេងទៀតដែលនៅក្នុងអគារដែលមានកម្មការនីដួលសន្លប់ម្ចាស់រោងចក្រឲ្យឈប់សម្រាកបណ្តោះអាសន្ន ថ្ងៃទី៦ មិថុនា ២០២០ ឲ្យចូលមកធម្មតាវិញ។ប្រភពពីលោកគ្រូពេទ្យវិញបានឲ្យដឹងថា ក្រោយពីក្រុមគ្រូពេទ្យពិនិត្យព្យាបាលនិងបន្តោងសេរ៉ូមជនរងគ្រោះគឺបានធូស្រាលវិញហើយ។ ជំហ៊ានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ មានក្លិនស្អុយចេញពីថ្នាំនៅខ្សែជាប់ភ្លើង និងខ្វះខ្យល់អុកស៊ីសែនដោយអគារធំ តែគ្មានបង្អួច ដើម្បីឲ្យខ្យល់ធម្មជាតិ ចូលក្នុងអាគារបានល្អ ។

    ក៏ប៉ុន្តែករណីនេះមន្ត្រីជំនាញគណកម្មការនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងក្រុមការងារអន្តរក្រសួងកំពុងធ្វើការចុះពិនិត្យរកមូលហេតុនេះឲ្យបានជាក់លាក់ ទើបផ្តល់ជូនជាក្រោយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay