ព័ត៌មានជាតិ

វីដេអូថតដោយកាមេរ៉ាសុវត្ថិភាព ពេលជនសង្ស័យដឹកនារីរងគ្រោះចូលផ្ទះសំណាក់ ទាំងនាងស្រវឹងជោគលែងដឹងខ្លួនអ្វីទាំងអស់

BY
Khmernote Media
June 6, 2020

រាជធានីភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមាននារីម្នាក់ត្រូវបានបុរសល្មោភកាមធ្វើការចាប់រំលោភនៅក្នុងផ្ទះសំណាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នារីរងគ្រោះ មានអាយុ១៧ឆ្នាំ ជាសិស្សសាលា ស្នាក់​នៅ​ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ អ៊ុក តុលា អាយុ៣១ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់​នៅផ្ទះ​ជួល ក្រុម​៥ ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ និងនារីរងគ្រោះបានស្គាល់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុក លុះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ពួកគេក៏បានណាត់គ្នាផឹកស៊ីនៅផ្ទះកាត់សក់របស់ជនសង្ស័យ ហើយពេលផឹកស្រវឹង ជនសង្ស័យក៏បាននាំនារីរងគ្រោះចូលផ្ទះសំណាក់ខាងលើ បន្ទាប់មកធ្វើសកម្មភាពរួមភេទបានសម្រេចតែម្តង។

ចំណែកឯម្តាយនារីរងគ្រោះវិញ ដោយសារតែបាត់មិនឃើញកូនស្រី ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១។ លុះដល់ព្រឹកឡើង ម្តាយក្មេងស្រីក៏បានឆែកមើលតាមប្រព័ន្ធ GPS ក្នុងទូរស័ព្ទដៃស្វែងរកកូនស្រី ក៏តាមរកឃើញកូនស្រី ហើយឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ បើតាមសំដីរបស់នារីរងគ្រោះបានឲ្យដឹងថា នៅយប់នោះ ក្រោយពីផឹកស៊ីជាមួយជនសង្ស័យរួច រូបនាងស្រាប់តែវង្វេងស្មារតីលែងដឹងខ្លួនអ្វីទាំងអស់ មិនដឹងថាគេដឹកខ្លួនមកផ្ទះសំណាក់តាំងពីពេលណា គ្រាន់តែដឹងថា ពេលនាងដឹងខ្លួន គឺមិនមានស្លៀកពាក់អ្វីឡើយ។ ចំណែកជនសង្ស័យបាននិយាយថា ខ្លួននឹងនារីរងគ្រោះស្រលាញ់គ្នារយៈពេល១ខែហើយតាមរយៈហ្វេសប៊ុក ហើយនៅថ្ងៃកើតហេតុ ក្រោយពីផឹកស៊ីរួច ខ្លួនប្រាប់នារីរងគ្រោះថា ជូននាងទៅផ្ទះ តែនាងមិនព្រមទៅ ថាចង់ទៅក្រៅ ទើបនាំគ្នាទៅដេកនៅផ្ទះសំណាក់តែម្តងទៅ៕

Share This Post: