ព័ត៌មានជាតិ

ក្រុមអ្នកសារព័ត៌មាន​ ជួយរ៉ៃអង្គាសថវិកា ដោះស្រាយការព្យាបាល​ និងវះកាត់ជេីងរបស់លោក ហេង​ អ៉ឹងម៉េង អ្នកយកព័ត៌មាន​របស់​ CPC-News ត្រូវវះកាត់ថ្ងៃនេះ ក្រោយពីជួបគ្រោះថ្នាក់​ចរាចរណ៍​ដួលម៉ូតូ បាក់ភ្លៅ យប់មិញ!

BY
Khmernote Media
June 6, 2020

រាជធានីភ្នំពេញ ៖ លោក ហេង អ៉ឹងម៉េង វ័យ២៥ឆ្នាំ បម្រើការងារជាអ្នកសារព័ត៌មាននៅអង្គភាព CPC-News បានជួបគ្រោះថ្នាក់ចរាចរណ៍ គេចឆ្កែដែលរត់កាត់ផ្លូវ ក៏រអិលគ្រួសបណ្ដាលឲ្យដួលរងរបួសបាក់ជើងខាងឆ្វេង ខណៈពេលជិះម៉ូតូតែម្នាក់ឯងត្រឡប់មកពីយកសម្ភារៈឆ្នាំងសាកទូរស័ព្ទ ដែលភ្លេចនៅហាងកាហ្វេរបស់បងស្រីវិញ កាលពីវេលាយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៦០២ (ជិតផ្សារ៧មករា) ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមសម្ដីកញ្ញា ហេង សៀកឆេង ដែលគូដណ្ដឹងលោក ហេង អ៉ឹងម៉េង បានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គូដណ្តឹងរបស់គាត់បានជិះម៉ូតូមួយគ្រឿង ហុងដាឌ្រីម (Honda Dream) ពណ៌ឈាមជ្រូក ពាក់ស្លាកលេខត្បូងឃ្មុំ 1R-6177 តែម្នាក់ឯង ធ្វើដំណើរតាមផ្លូវត្រឡប់មកពីយកសម្ភារៈឆ្នាំងសាកទូរស័ព្ទ ដែលភ្លេចនៅហាងកាហ្វេរបស់បងស្រីវិញ បំណងត្រលប់ទៅផ្ទះ។ គាប់ជួនក្នុងរាត្រីនោះ ពេលកំពុងជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែមានឆ្កែមួយក្បាលបានរត់កាត់ផ្លូវ ធ្វើឲ្យលោក ហេង អ៉ឹងម៉េង កំពុងបើកម៉ូតូក្នុងល្បឿនលឿនល្មមផង បានចាប់ហ្វ្រាំងមុខទាំងបង្ខំ ក៏រអិលគ្រួសបណ្ដាលឲ្យដួលអូសនឹងថ្នល់រងរបួសបាក់ភ្លៅខាងឆ្វេងតែម្ដង ។

ក្រោយពេលដួលម៉ូតូហើយនោះ ស្មារតីរបស់លោក ហេង អ៉ឹងម៉េង នៅមានធម្មតា តែងើបមិនរួច ទើបលោកទូរស័ព្ទប្រាប់គូដណ្ដឹងបានដឹង រួចទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកទៅកាន់មន្ទីរពេទ្យ សុងការណ៍ ដើម្បីពិនិត្យ រួចបញ្ជូនទៅសម្រាកព្យាបាលនៅពេទ្យ នាគព័ទ្ធ នៃខណ្ឌបឹងកេងកងវិញ ហើយនឹងត្រូវវះកាត់នៅថ្ងៃនេះ ។

លោក ហេង អ៉ឹងម៉េង ជាកូនប្រុសបង្កើតរបស់លោក លឹម មុនី អ្នកព័ត៌មានតាមយកព័ត៌មានរបស់សម្ដេចនាយករដ្ឋមន្ត្រី ប្រចាំទូរទស្សន៍ CNC មានវ័យ២៥ឆ្នាំ បានបម្រើការងារជាអ្នកសារព័ត៌មានដំបូងបំផុត នៅចុងឆ្នាំ២០១៦ ដោយធ្វើការជាមួយអង្គភាព BBN TV-Online, លុះឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០២០ លោកបានចូលបម្រើការងារជាអ្នកយកព័ត៌មាន នៅអង្គភាពសារព័ត៌មានជួយសង្គម, ហើយចាប់ពីអង្គភាពសារព័ត៌មានជួយសង្គម ត្រូវបានរំសាយទៅ លោកបានមកបម្រើការងារនៅអង្គភាព ប៉ុស្តិ៍ព័ត៌មាន CPC-News រហូតមកដល់ពេលបច្ចុប្បន្ន។ អត្ថបទដោយ បងម៉េងខ្មែរណូត

ដោយមើលឃើញពីការខ្វះខាត និងស្ថានភាពលំបាករបស់លោក ហេង អ៉ឹងម៉េង អ្នកសារព័ត៌មាន CPC News លោកឆាយា នាថ និពន្ធនាយក CPC News បានបង្កើតការរ៉ៃអង្គាសថវិកាជួយដោះស្រាយការព្យាបាល និងវះកាត់ជើងរបស់លោកហេង អ៉ឹងម៉េង ដោយមានក្រុមអ្នកសារព័ត៌មាន មកពីតាមស្ថាប័ននានាមានឈ្មោះដូចជា ៖ ទី១,លោក សារី អ៊ីសា អគ្គនាយក CPC NEWS ចំនួន100$ ។ ទី២,លោក ឆាយានាថ និពន្ធនាយក CPC NEWS ចំនួន30$ ។ ទី៣,លោក ទិត្យ សុធី (ម៉េង) ទីភ្នាក់ងារសារព័ត៌មាន TNB News និងខ្មែរណូត Khmernote ចំនួន ៣០,០០០ រៀល ។…….។

នេះជាសន្តានចិត្ត និងការជួយគ្នាក្នុងគ្រាលំបាកសម្រាប់អាជីពអ្នកសារព័ត៌មាន ដូចគ្នា សង្ឃឹមថាបងប្អូនទាំងអស់ដែលស្រលាញ់រាប់អាន ប្អូន ហេង អ៉ឹងម៉េង នឹងមានការជួយសម្រាលនូវទុក្ខលំបាកនេះ តាមរយះលោក ឆាយា នាថ និពន្ធនាយក CPC News និងគណនេយ្យ ABA 000550255 ៕

អត្ថបទ&រូបភាព៖ បងម៉េង-ខ្មែរណូត

Share This Post: