ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូទាក់ដៃចង្កូតរថយន្តតួរីស ហើយដួលចូលក្រោមរថយន្តដឹកដី កិនស្លាប់ភ្លាមៗតែម្តង

BY
Khmernote Media
June 6, 2020

ខេត្តកណ្ដាល: នៅថ្ងៃសៅ ០១រោចខែជេស្ឋ ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ និង៤០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ៤៣-៤៤ចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុខាងលើមានម៉ូតូម៉ាកHONDA DREAM 110 (សង់ប៊ិច) ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកពោធិសាត់ 1E-1374 បើកបរដោយឈ្មោះ ផាត សុផេន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករទីលំនៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ័ ខេត្តព្រៃវែង (ស្លាប់) មានអ្នករួមដំណើរឈ្មោះ ថន រដ្ឋធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឃុំជាមួយ ពុំមានរបួស ម៉ូតូខូចស្រាល០១គ្រឿង ដែលបើកមានទិសដៅពីអ្នកលឿងទៅ ភ្នំពេញ ។

ពេលមកដល់ចំណុចកើតហេតុខាងលើបានវ៉ារឡើងលើកន្លងផ្លូវរថយន្តបានប៉ះដៃចង្កូតរថយន្តតួរីស បណ្តាលអោយដួលផ្លាតចូលក្រោមរថយន្តម៉ាក HONO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D 3272 បើកបរដោយឈ្មោះ គង់ ភារុំ ភេទប្រុស អាយុ 33ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូតខេត្តបាត់ដំបង (ឃាត់ខ្លួន) ដែលបើកបរមានទិសដៅផ្ទុយគ្នា បណ្តាលអោយរថយន្តបុក និងកិនស្លាប់អ្នកបើកម៉ូតូនៅនឹងកន្លែងកើតហេតុ ។

សពជនរងគ្រោះចាំសាច់ញ្ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៃសព។ ឃាត់ខ្លួនអ្នកបើកបររថយន្ត។ រីឯម៉ូតូខូចខាតនិងរថយន្តបានយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តតាមនីតិវិធី៕

Share This Post: