ព្រឹកនេះកម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ លើបុរសជនជាតិខ្មែរ-បារាំងម្នាក់ ធ្វើដំណើរមកពីប្រទេសបារាំងស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
- June 7, 2020
មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា ព្រឹកនេះរកឃើញបុរសខ្មែរ បារាំងម្នាក់ អាយុ ៣០ឆ្នាំ ដែលបានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ទៅពិនិត្យឡើងវិញ នៅថ្ងៃទី ១៣ នៃថ្ងៃធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ ទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី ០៦ មិថុនា នេះ។
បច្ចុប្បន្ន ក្រុមគ្រូពេទ្យបានបញ្ជូនគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ សូមបញ្ជាក់ថា សរុបទាំងករណីថ្មីមួយករណីនេះផង កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ១២៦នាក់ហើយ៕
- Share This Post: