ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អត់លុយជក់ថ្នាំញៀន បែកគំនិតគាស់ផ្ទះ ចូលលួចម៉ូតូ និងកង់យកទៅលាក់ទុកលក់ មិនទាន់បានយកទៅលក់ផង ត្រូវនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនបានទាំង២នាក់

    BY Khmernote Media June 8, 2020
    អត់លុយជក់ថ្នាំញៀន បែកគំនិតគាស់ផ្ទះ ចូលលួចម៉ូតូ និងកង់យកទៅលាក់ទុកលក់ មិនទាន់បានយកទៅលក់ផង ត្រូវនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនបានទាំង២នាក់

    រាជធានីភ្នំពេញ ៖ អត់លុយជក់ថ្នាំ ជនសង្ស័យ២នាក់ បែកគំនិតធ្វើសកម្មភាពយកដង្កាប់គាស់ស្រយ៉ូវទ្វារផ្ទះ ចូលលួចយកម៉ូតូ និងកង់របស់ប្រជាពលរដ្ឋបានសម្រេច ហើយយកទៅលាក់ទុកបានមួយយប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ជនសង្ស័យទី១ឈ្មោះ នូ សុខខៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) និងទី២- ឈ្មោះ សុខ ហៀប ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

    ចំណែកជនរងគ្រោះឈ្មោះ ស៊ិន សាណា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូសណ្តោងរ៉ឺម៉ក ។

    វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន 9786059 ពាក់ស្លាកលេខភ្នំពេញ 1GH 0247 (ជារបស់ជនរងគ្រោះ) និងរណាអាដែក ដងជ័រ ពណ៍ខៀវចំនួន០១ដើម,ដង្កាប់ចំនួន០១ដើម និងដែកចុងស្រួចចំនួន០១ ។ ចំណែកសម្ភារៈជនរងគ្រោះដែលបាត់បង់ ៖ កង់តួស្រី ពណ៍ខ្មៅ ចំនួន ០១គ្រឿង ។

    នាយប៉ុស្តិ៍ចាក់អង្រែលើលោកវរសេនីយ៍ត្រី អុំ រតនា បានអោយក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន 9786059 ពាក់ស្លាកលេខភ្នំពេញ 1GH-0247 មានសណ្តោងកន្ទុយរ៉ឺម៉ក និងកង់តួស្រី ពណ៌ខ្មៅ ចំនួន០១គ្រឿង ទុកនៅក្នុងផ្ទះលេខ ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចចាក់សោរទ្វារផ្ទះទៅសម្រាកនៅផ្ទះមួយផ្សេងទៀតដែលក្បែរគ្នា ។

    លុះមកដល់វេលាម៉ោង០៥:០០នាទីទៀបភ្លឺថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះបានដើរមកយកម៉ូតូសណ្តោងរ៉ឺម៉ក ដើម្បីចេញដឹកភ្ញៀវ ស្រាប់តែឃើញទ្វារផ្ទះមានស្នាមគាស់ស្រយ៉ូវ ពេលចូលទៅមើលទ្រព្យសម្បត្តិក្នុងផ្ទះឃើញបាត់ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH 0247 (នៅសល់តែកន្ទុយរ៉ឺម៉ក) និង កង់តួស្រីពណ៍ខ្មៅចំនួន០១គ្រឿង ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើឲ្យជួយស្រាវជ្រាវ។

    បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចុះទៅពិនិត្យកន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១១:០០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ទើបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នូ សុខខែ និងចាប់យកវត្ថុតាង ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន 9786059 ពាក់ស្លាកលេខ ភ្នំពេញ 1GH 0247 (ជារបស់ជនរងគ្រោះឈ្មោះ ស៊ិន សាណា ដែលបាត់) យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ។

    បន្ទាប់ពីសាកសួរជនសង្ស័យឈ្មោះ នូ សុខខៃ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកដង្កាប់គាស់ស្រយ៉ូវទ្វារផ្ទះជនរងគ្រោះឈ្មោះ ស៊ិន សាណា ចូលលួចយកម៉ូតូ០១គ្រឿង និងកង់ចំនួន០១គ្រឿង កាលពីវេលាម៉ោង០៤ម៉០០នាទីទៀបភ្លឺថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះដោយកង់តួស្រី ពណ៌ខ្មៅ រូបគេជិះយកលាក់ទុកនៅដីវាល ភូមិ ព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (បាត់រកមិនឃើញ) ។ ចំណែកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន 9786059 ពាក់ស្លាកលេខភ្នំពេញ 1GH-0247 បណ្តើរយកទៅឲ្យបក្ខពួកម្នាក់ទៀត ឈ្មោះ សុខ ហៀប ស្នាក់នៅភូមិព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ (ផ្ទះក្បែរគ្នា) ជួយតផ្តាច់ខ្សែកុងតាក់ម៉ូតូ ដើម្បីបញ្ឆេះជិះយកទៅលាក់ទុកផ្ទះរបស់ខ្លួន ដើម្បីទុកលក់ចែកលុយគ្នាចាយ ។ ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានចុះទៅផ្ទះជនសង្ស័យឈ្មោះ សុខ ហៀប ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចាត់ការតាមនីតិវិធីតែម្តង ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់បន្តទៀត៕

     

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay