ខ្មែរណូត

ស្វែងរក

  • PR

    Samsung Member App ត្រូវបានដាក់សម្ភោធជាផ្លូវការនៅផ្សារទំនើបអ៊ីអន

    BY Khmernote Media May 7, 2018
    Samsung Member App ត្រូវបានដាក់សម្ភោធជាផ្លូវការនៅផ្សារទំនើបអ៊ីអន

    ក្រុមហ៊ុនសាមសុងបានធ្វើការសម្ពោធ Samsung Member App ដោយមានការចូលរួមពីបណ្តាដៃគូសហការ ភ្ញៀវកិត្តិយស និងសារព័ត៏មានជាច្រើនកាលពីថ្ងៃទី៥ឧសភា២០១៨នៅផ្សារទំនើបអ៊ីអនភ្នំពេញ។ លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ថា: “ដើម្បីអរគុណនិងជាការលើកទឹកចិត្ត ដល់អ្នកគាំទ្រទូរស័ព្ទដៃសាមសុង ដូច្នោះហើយទើបក្រុមហ៊ុនសាមសុងបានបង្កើតនូវApp ថ្មីមួយដែលមានឈ្មោះថា Samsung Members ដែលជាកម្មវិធីផ្តល់ជូននូវសារៈប្រយោជន៍និងសេវាកម្មជាច្រើនសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung Galaxy ទាំងអស់ទូទាំងពិភពលោក“។

    ខាងក្រោមនេះគឺជាអត្ថប្រយោជន៏ពិសេសសន្ធឹកសន្ធាប់ក្នុងកម្មវិធី Samsung Members:
    -Benefits៖ អ្នកប្រើប្រាស់ Samsung Members អាចទទួលបាននូវអត្ថប្រយោជន៍និងការបញ្ចុះតំលៃ(discount) ជាច្រើនពីដៃគូរសហការរបស់សាមសុងដោយគ្រាន់តែចុចលើ On-the-spot Vouchers (Browse) ដើម្បីឆែកមើលការផ្តល់ជូនក៏ដូចជាការបញ្ចុះតម្លៃភ្លាមៗ សំរាប់ហាងនិងសេវកម្មផ្សេងៗដែលពេញនិយមក្នុងក្រុងភ្នំពេញ ។ អ្នកប្រើប្រាស់ទូរស័ព្ទសាមសុងទាំងអស់មិនតម្រូវឲធ្វើការចំណាយអ្វីឡើយ ក្រៅពី Download កម្មវិធី Samsung Members នេះឡើយ ។

    -Support៖ ក្នុងផ្នែកនេះ អ្នកអាចទទួលបានសេវាកម្មបម្រើអតិថិជនដូចជា ការផ្ញើមតិយោបល់ ទូរស័ព្ទទំនាក់ទំនង ប្រឹក្សាផ្ទាល់ជាមួយអ្នកជំនួយ ឬស្វែងរកទីតាំងផ្តល់សេវាកម្មសាមសុងដែលនៅជិតបំផុត។

    -News & Tips៖ អ្នកប្រើប្រាស់ងាយស្រួលក្នុងការតាមដានព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗទាក់ទងនឹងសាមសុងក៏ដូចជាគន្លឹះក្នុងការប្រើប្រាស់កម្មវិធីថ្មីៗនិងពិសេសៗដូចជាកាម៉េរា Bixby ។
    -Diagnostics៖ ផ្នែកនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទសាមសុង ព្រោះវាបំពាក់ទៅដោយលក្ខណៈពិសេសដែលជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ទូរស័ព្ទ ដូចជាជម្រុះចោលកម្មវិធីដែលមិនប្រើប្រាស់ និងបិទកម្មវិធីដែលមិនប្រើប្រាស់ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្ម និងបង្កើនល្បឿនទូរស័ព្ទ។

    លោកអ្នកអាចធ្វើការទាញយកកម្មវិធីនេះតាមរយៈកម្មវិធី Galaxy App ឫ Play Store បន្ទាប់មកប្រតិបត្តិការណ៍ ចុះឈ្មោះដោយប្រើគណនី Samsung ដែលមានស្រាប់របស់លោកអ្នក នឹងទទួលបានអត្ថប្រយោន៍ជាច្រើនពីការដំទ្បើងកម្មវិធីនេះ។សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ 1800 203 232.។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay