ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចិនមួយក្រុមព្រួតវាយនារីជនជាតិចិនម្នាក់សន្លប់ស្តូក រួចចាប់បីចូលក្នុងមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សាបាត់ ដោយមិនដឹងមូលហេតុ

    BY Khmernote Media June 9, 2020
    ចិនមួយក្រុមព្រួតវាយនារីជនជាតិចិនម្នាក់សន្លប់ស្តូក រួចចាប់បីចូលក្នុងមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សាបាត់ ដោយមិនដឹងមូលហេតុ

    រាជធានីភ្នំពេញ ៖ នារីជនជាតិចិនរូបស្រស់ម្នាក់ បានសន្លប់ស្តូកស្តឹង ដោយសារតែបុរសជនជាតិចិនដូចគ្នាមួយក្រុមព្រួតវាយ ហើយអូសចូលទៅខាងក្នុងមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សាបាត់ ដោយមិនដឹងពីមូលហេតុអ្វីនោះទេ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខអាគារព្រីនផ្លាហ្សា ស្ថិតនៅតាមផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនជាតិចិនមានប្រុសស្រី២នាក់ បើករថយន្តមួយគ្រឿង (មិនចាំម៉ាក) មកឈប់នៅខាងមុខមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ខណៈពេលនារីជនជាតិចិនរងគ្រោះ បើកទ្វារថយន្តចេញមកក្រៅ ស្រាប់តែបុរសជនជាតិចិនរូបនោះ ដាល់មួយដៃចំផ្ទៃមុខនារីជនជាតិចិននោះ បណ្តាលឱ្យដេកដួលនឹងដី (ដោយមិនពីមូលហេតុអ្វីនោះទេ) ភ្លាមនោះក៏មានបុរសជនជាតិចិន២ទៅ៣នាក់ទៀត ដើរចេញពីខាងក្នុងមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា មកទាត់ថែមទៀត បណ្ដាលឲ្យសន្លប់បាត់មាត់បាត់កឈឹងតែម្ដង ហើយបុរសជនជាតិចិនទាំងនោះ បានចាប់លើកនារីនោះបីយកចូលទៅខាងក្នុងមជ្ឈមណ្ឌលព្រីនផ្លាហ្សាបាត់ទៅ ដោយមិនដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើលឡើងដល់ក្រុមអ្នករត់កង់បី និងអ្នកដំណើរចោមរោមពេញកន្លែងកើតហេតុផងដែរ។

    មួយសន្ទុះក្រោយមក ក្រោយមកទើបឃើញបានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានចុះមកដល់ចំណុចកើតហេតុ ហើយបានដើរចូលទៅខាងក្នុងដើម្បីសាកសួរដំណើររឿងដែរ មួយសន្ទុះក្រោយមកក៏ដើរចេញមកវិញ ហើយប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីនេះភាគីទាំងសងខាងសុទ្ធតែជាជនជាតិចិន លោកមិនអាចសួរនាំអ្វីបានភ្លាមៗនោះទេ តែលោកនឹងរាយការណ៍ប្រាប់ទៅលោកអធិការខណ្ឌចំការមន និងលោកអធិការរងទទួលផែនព្រហ្មទណ្ឌបានដឹង ដើម្បីចុះមកសាកសួរនៅព្រឹកស្អែកបន្តទៀត រួចក៏ឡើងជិះម៉ូតូចាកចេញទៅបាត់ទៅ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay