ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួរបន្ដចុះថយតួលេខឆ្លងថ្មីៗ ដោយថ្ងៃនេះមានករណីថ្មីចំនួន ២១៨ ត្រូវបានបញ្ជាក់

    BY autoadmin June 9, 2020
    សាំងហ្គាពួរបន្ដចុះថយតួលេខឆ្លងថ្មីៗ ដោយថ្ងៃនេះមានករណីថ្មីចំនួន ២១៨ ត្រូវបានបញ្ជាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានឱ្យដឹងថា សាំងហ្គាពួរមានករណីថ្មីដែលត្រូវបានបញ្ជាក់ចំនួន ២១៨ គិតត្រឹមរសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ដែលនាំឱ្យចំនួនករណី COVID-19 សរុបរបស់ប្រទេសនេះមានដល់ ៣៨,៥១៤ ករណី។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងនេះរួមមានករណីនៅក្នុងសហគមន៍ចំនួន ៦ ហើយក្រៅពីនោះជាពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ សេចក្តីលម្អិតបន្ថែមនឹងត្រូវប្រកាសនៅយប់ថ្ងៃអង្គារនេះដោយក្រសួងសុខាភិបាល។

    កាលពីថ្ងៃច័ន្ទម្សិលមិញមានករណីសហគមន៍ដែលមិនទាក់ទងគ្នាចំនួន២ នៅក្នុងចំណោមករណីថ្មីទាំងអស់ ៣៨៦នាក់ ដោយក្នុងនោះមានជនជាតិសាំងហ្គាពួរម្នាក់អាយុ ២៦ឆ្នាំ និងជនជាតិស្វីសអាយុ ៥៩ឆ្នាំ។ បុរសទាំង ២ ត្រូវបានគេធ្វើតេស្តរកមេរោគ បន្ទាប់ពីពួកគេបានស្វែងរកការព្យាបាលនៅឯគ្លីនិកសុខភាពសាធារណៈ។ ជនជាតិសាំងហ្គាពួរម្នាក់នោះបានចាប់ផ្តើមបង្ហាញរោគសញ្ញានៅថ្ងៃទី៣០ ខែឧសភា ខណៈដែលជនជាតិស្វីសចាប់ផ្តើមមានរោគសញ្ញានៅថ្ងៃទី០២ ខែមិថុនា។ ថ្វីបើសាំងហ្គាពួរមានករណីឆ្លងរាប់ម៉ឺននាក់ ប៉ុន្តែករណីស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសនេះចំនួនតិចតួច ដោយនៅរក្សាត្រឹម ២៥នាក់ ដដែល៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Straits Times

    Share This Post: