ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ល្អណាស់! មន្រ្តីជំនាញ ចុះត្រួតពិនិត្យផលិតផលសមុទ្រស្រស់ទីតាំង ផ្លូវលេខ៥៩៨ ត្រឡោកបែក លទ្ធផលពុំមានប្រើប្រាស់សារធាតុគីមីហាមឃាត់រក្សាទុកបានយូរ និងដាក់ចាហួយទេ

    BY Khmernote Media June 9, 2020
    ល្អណាស់! មន្រ្តីជំនាញ ចុះត្រួតពិនិត្យផលិតផលសមុទ្រស្រស់ទីតាំង ផ្លូវលេខ៥៩៨ ត្រឡោកបែក លទ្ធផលពុំមានប្រើប្រាស់សារធាតុគីមីហាមឃាត់រក្សាទុកបានយូរ និងដាក់ចាហួយទេ

    (រាជធានីភ្នំពេញ)៖ ក្នុងគោលបំណង ទប់ស្កាត់ការចរាចរផលិតផល ខ្វះភាពអនុលោមតាមបញ្ញត្តិ ឬបទដ្ឋានបច្ចេកទេស ដែលជាកត្តាបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ ការពារផលប្រយោជន៍ សេដ្ឋកិច្ចរបស់អ្នកប្រើ ពាក់ព័ន្ធនឹងការក្លែងបន្លំ ទាំងបរិមាណ និងគុណភាពទំនិញ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានការណែនាំរបស់ ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម បានបន្តយុទ្ធនាការត្រួតពិនិត្យផលិតផលសមុទ្រស្រស់ នៅទីតាំង ចែកចាយផលិតផលសមុទ្រស្រស់ជាច្រើនកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ត្រឡោកបែក ក្នុងភូមិសាស្រ្តខណ្ឌទួលគោក និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    សកម្មភាពនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យរកភាពមិនអនុលោមរបស់ផលិតផលសមុទ្រស្រស់ មានដូចជាការលួចប្រើប្រាស់សារធាតុគីមីហាមឃាត់រក្សាទុកបានយូរ (Formalin) ការប្រើប្រាស់ សារធាតុ CMC (ចាហួយ) ដើម្បីបន្ថែមទម្ងន់លើបង្គាស្រស់ ។ល។ បន្ទាប់ពីបានត្រួតពិនិត្យ និងយោងលទ្ធផលវិភាគរបស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដោយមន្រ្តីជំនាញពុំបានរកឃើញភាពមិនអនុលោមណាមួយ លើផលិតផលសមុទ្រស្រស់ ទាំងនោះឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. សូមថ្លែងអំណរគុណចំពោះបងប្អូនអាជីវករ ដែលបានសហការ និងគោរពតាមការណែនាំរបស់មន្រ្តីជំនាញអគ្គនាយកដ្ឋាន និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ផ្តល់ការសហការ តាមរយៈការផ្តល់ដំណឹងដល់មន្រ្តីមានសមត្ថកិច្ចដើម្បីចាត់វិធានការ ប្រសិនបើ បងប្អូនរកឃើញ ឬមានការសង្ស័យថាផលិតផលណាមួយមានភាពមិនប្រក្រតី តាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ២៣១ ៨៥៦ ឬ (+៨៥៥) ៩២ ៨៣០ ៨៥៦៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post:
    MPO4D jitutoto mpo4d Mpoplay