ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្តពេក លោកផែង វណ្ណៈ បង្ហោះចង់សំពងក្បាល​អ្នក​និពន្ធ​បទ​ “កណ្ដៀវអូនស្រួយ”

    BY Khmernote Media June 10, 2020
    ហួសចិត្តពេក លោកផែង វណ្ណៈ បង្ហោះចង់សំពងក្បាល​អ្នក​និពន្ធ​បទ​ “កណ្ដៀវអូនស្រួយ”

    វីដេអូចម្រៀងមួយមានចំណងជើងថា “កណ្តៀវអូនស្រួយ” ដែលបកស្រាយដោយកញ្ញា បរ៉ាម៉ី នៅក្នុងផលិតកម្ម DOMREY TV ដែលនិពន្ធដោយអ្នកនិពន្ធឈ្មោះ ទេវបុត្រ ខ្មៅ។ បន្ទាប់ពីបទចម្រៀងនេះបានបង្ហោះចេញមិនបានប៉ុន្មានផង ស្រាប់មហាជនជាច្រើនហាក់សម្តែងការមិនពេញចិត្ត និងរិះគន់បទចម្រៀងមួយបទនេះយ៉ាងខ្លាំង ដោយសារតែបទចម្រៀងនេះហាក់ប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ។ ហើយភ្លាមៗនោះដែរ ក៏បានឃើញវិដេអូចម្រៀងមួយនេះ បានលុបចេញពី youtube ផងដែរ។

    ជាក់ស្តែងព្រឹកនេះលោកផែង វណ្ណៈ បានប្រតិកម្មធ្ងន់ៗថា៖ “សុំសំពងក្បាល​អ្នក​និពន្ធ​បទ​ កណ្ដៀវអូនស្រួយ​ បានអត់​ ? សុំបទ​ កណ្ដៀវអូនស្រួយ​ និងសុំពូថៅមួយផងទុកសំពងក្បាល​អាអ្នកនិពន្ធ​ បទ​ កណ្ដៀវអូនស្រួយ​ ! បេីវា​ និពន្ធ​ អញ្ចឹង​ៗអោយ​មហាជន​គាំទ្រ​វាយ៉ាងម៉េច​ ? គាំទ្រ​ ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ដែល​មានចំណាត់ការចំពោះ​បទ​ចំរៀង​ថោកទាប​មួយនេះ​ ។”

    តើបងប្អូនយល់យ៉ាងណាដែរ ចំពោះវិដេអូមួយនេះ?

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay