ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកខ្សាច់សង្ស័យដាច់ហ្វ្រាំងបើកចុះពីលើស្ពាន បុកឡើងរង្វង់មូលព្រែកសំរោង រួចបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋបាក់ខ្ទេចអស់ទៀត មិនទាន់បានប៉ុន្មានផង ស្រាប់តែមានរថយន្ត TACOMA រេចង្កូតបុកបង្គោលថ្ម៣ដេីមទៀតបណ្តាលឲ្យធ្លាក់ផ្លូវ

    BY Khmernote Media June 10, 2020
    រថយន្តដឹកខ្សាច់សង្ស័យដាច់ហ្វ្រាំងបើកចុះពីលើស្ពាន បុកឡើងរង្វង់មូលព្រែកសំរោង រួចបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋបាក់ខ្ទេចអស់ទៀត មិនទាន់បានប៉ុន្មានផង ស្រាប់តែមានរថយន្ត TACOMA រេចង្កូតបុកបង្គោលថ្ម៣ដេីមទៀតបណ្តាលឲ្យធ្លាក់ផ្លូវ

    រាជធានីភ្នំពេញ ៖ រថយន្តដឹកខ្សាច់ខ្នាតយក្ស បើកចុះពីលើស្ពានយ៉ាងលឿន ទៅបុកឡើងលើរង្វង់មូលព្រែកសំរោង បណ្ដាលឲ្យខូចខាតហើយរថយន្តបន្តទៅបុកចូលស្តង់លក់គ្រឿងសង្ហារឹម និងថ្នាំពេទ្យ បណ្តាលឲ្យរងការខូចខាតសំភារៈយ៉ាងដំណំបន្ថែមទៀត តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររងរបួសទេ។ ហេតុការណ៍នេះកើតឡើងតាំងពីម៉ោងជិត៧យប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចដេប៉ូលក់គ្រឿងសង្ហារឹមមួយយីហោ (ម៉ាក់ អារ៉ូ-ស្តង់លេខ៦) គល់ស្ពានព្រែកសំរោងត្រើយខាងកើត ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    រថយន្តបង្កជាប្រភេទរថយន្តបែនដឹកដីធន់ធំ ម៉ាកហ៊ីយុនដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 3E-3524 ដែលបើកដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កខាងលើបានធ្វើដំណើរពីលិចទៅកើត ដោយឆ្លងកាត់ស្ពានព្រែកសំរោង ឆ្ពោះទៅផ្លូវថៃហ្គ័រ លុះពេលបើកចុះពីលើស្ពាន ដោយសង្ស័យថារថយន្តដាច់ហ្វ្រាំង ទើបបណ្ដាលឲ្យរថយន្តជ្រុលទៅបុកឡើងលើសួនរង្វង់មូលស្ពានព្រែកសំរោង បណ្តាលឲ្យរងការខូចខាតដើមឈើ ឃឿនចិញ្ចើមសួនអស់មួយចំនួន និងរបើកឥដ្ឋការ៉ូឡាជាច្រើនទៀត ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៍បន្តទៅបុកចូលដេប៉ូលក់គ្រឿងសង្ហារឹម និងថ្នាំពេទ្យយីហោ (ម៉ាក់ អារ៉ូ-ស្តង់លេខ៦) បណ្តាលឲ្យ រងការខូចខាតខូចខាត តុទូគ្រែ និងទូរកញ្ចក់ដាក់តាំងថ្នាំពេទ្យបែកខ្ទេចអស់មួយចំនួនធំទៀត ទើបកល់រថយន្តជាប់ទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ក្នុងហេតុការណ៍ភ្លាមៗនោះ ឃើញសភាពមិនស្រួល អ្នកបើកបរបានលោតចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោលតែម្តង ទើបបង្កការភ្ញាក់ផ្អើលឡើងដល់កម្មករដេប៉ូគ្រឿងសង្ហារឹមនៅខាងក្រោយ និងម្ចាស់ដេប៉ូចេញមកព្រោងព្រាតរកមើលតៃកុងរថយន្តដែរ តែរកមិនឃើញ ទើបដឹងថារត់គេចខ្លួនបាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ព្រែកថ្មី ក៏ដូចជាជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ សហការជាមួយម្ចាស់ដេប៉ូលក់គ្រឿងសង្ហារឹម បានចុះទៅពិនិត្យមើលការខូតខាតផងដែរ ។

    ក្រោយពេលកើតហេតុម្ចាស់ដេប៉ូលក់គ្រឿងសង្ហារឹម បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ការខូចខាតអស់សំភារៈទ្រព្យសម្បត្តិអស់ច្រើន ហើយក៏មិនទាន់អោយសមត្ថកិច្ចយករថយន្តចេញទៅណាដែរ ទាល់តែមានតំណាងក្រុមហ៊ុនចេញមុខមកធ្វើការដោះស្រាយគ្នាសិន ទើបអនុញាតិឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ យករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ។

    សូមបញ្ជាក់ថា ខណៈពេលកំពុងរងចាំសមត្ថកិច្ចជំនាញ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក TOYOYA TACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-2220 បោះពួយយ៉ាងលឿន រេចង្កូតទៅបុករះបង្គោលថ្ម ដែលដាំសម្គាល់អែបចិញ្ចើមផ្លូវ បណ្ដាលឲ្យបាក់អស់៣ដើម ចំណែកឯរថយន្តបង្កបានផ្អៀងធ្លាក់ផ្លូវម្ខាង តែមិនបណ្ដាលឲ្យមនុស្សរបួសទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងប្រជាការពារសង្កាត់ដែលកំពុងនៅក្បែរកន្លែងកើតហេតុនោះ ចុះពិនិត្យមើល រួចរាយការណ៍ប្រាប់អោយជំនាញចុះមកយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay