ស្លូតវិញហើយ! សមត្ថកិច្ចប៉ុស្តិ៍នគរបាលវត្តភ្នំ ហៅថៅកែហាងធារ៉ា ដែលយកចានគប់ និងទាត់ធាក់បុគ្គលិក មកសាកសួរនិងអនុវត្តន៍តាមនីតិវិធីច្បាប់ជូនជនរងគ្រោះ
នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ក្រោយពីបានឃើញវិដេអូពីបណ្តាញសង្គម ដែលបង្ហាញឲ្យឃើញពីសកម្មភាពម្ចាស់ហាងយីហោ ធារ៉ា ស្ថិតនៅផ្លូវលេខ១០៨កែងផ្លូវលេខ៥១ ភូមិទី៣សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានប្រេីអំពើហិង្សាទៅលើបុគ្គលិករបស់ខ្លួន ប៉ុស្តិ៍បានហៅម្ចាស់ហាងខាងលើមកសាកសួរនិងអនុវត្តន៍តាមនីតិវិធីច្បាប់ជូនជនរងគ្រោះ។

គួរបញ្ជាក់ថាហាងធារ៉ាផ្លូវ១០៨កែងផ្លូវ៥១ ទល់មុខទីលានប្រជាធិតេយ្យ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០២០ មានករណីម្ចាស់ហាងប្រុស បានឈ្លោះប្រកែកជាមួយម្ចាស់ហាងស្រី ហើយ បោកកែវ បោកចាន ស្រាប់តែបុគ្គលិកចូលមកជួយឃាត់ ស្រាប់តែវាយបុគ្គលិក និងគប់ចាន រហូតដល់បុគ្គលិកឈឺដួលដល់ដី និងធ្វើការវាយទាត់ធាក់លើបុគ្គលិកដែលដួលនោះថែមទៀត។ ទង្វើដែលថតបានពីកាមេរ៉ាសុវត្ថិភាពនេះធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំង និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់៕





