ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដើម្បីប្រយោជន៍រួម អាជីវករ២រូបទៀតស្ម័គ្រចិត្តរុះរើភោជនីយដ្ឋានរបស់ខ្លួននៅខាងមុខប្រាសាទអង្គរវត្ត ដើម្បីឲ្យអាជ្ញាធររៀបចំសោភ័ណភាព និងទេសភាពបៃតង លើកតម្លៃសម្បត្តិបេតិកភណ្ឌ

    BY Khmernote Media June 10, 2020
    ដើម្បីប្រយោជន៍រួម អាជីវករ២រូបទៀតស្ម័គ្រចិត្តរុះរើភោជនីយដ្ឋានរបស់ខ្លួននៅខាងមុខប្រាសាទអង្គរវត្ត ដើម្បីឲ្យអាជ្ញាធររៀបចំសោភ័ណភាព និងទេសភាពបៃតង លើកតម្លៃសម្បត្តិបេតិកភណ្ឌ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានឲ្យដឹងថា អាជីវករនៅមុខប្រាសាទអង្គរវត្តចំនួនពីររូបទៀត បានស្ម័គ្រចិត្តអោយអាជ្ញាធរជាតិអប្សរា រុះរើសំណង់ភោជនីយដ្ឋានរបស់ខ្លួន ដើម្បីរៀបចំសោភ័ណភាព និងសួនបៃតង ដើម្បីលើកតម្លៃសម្បត្តិបេតិកភណ្ឌ ដោយការរុះរើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។

    ម្ចាស់ភោជនីយដ្ឋានដែលស្ម័គ្រចិត្តរុះរើទី១ឈ្មោះម៉ោញ រតនា ភេទស្រី និងទី២ឈ្មោះង៉ាត់ ផល្លីន ភេទប្រុស។ អ្នកទាំងពីរ បានយល់ព្រមសហការ រុះរើសំណង់ភោជនីយដ្ឋានរបស់ខ្លួន ហើយប្រគល់ទីតាំងជូនទៅអាជ្ញាធរជាតិអប្សរា សម្រាប់កែលម្អរលើកស្ទួយសោភ័ណ្ឌភាពអង្គរ។

    អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានអោយដឹងថា នៅទីតាំងដែលរុះរើថា អាជ្ញាធរជាតិអប្សរា រៀបចំបរិវេណមុខប្រាសាទអង្គរវត្តនេះគឹ ដើម្បីលើកតំលៃសោភ័ណ្ឌភាពអោយប្រសើរឡើង ដោយធ្វើការកែលំអហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្បទាទេសចរណ៍ រួមទាំងការកែលំអរទេសភាពបៃតង។ ក្នុងនោះយើងដាំបន្ថែមនូវដើមឈើប្រណីតៗ រៀបចំសួនច្បារ សម្រាប់សេវាកម្មទេសចរណ៍កម្រិតអន្តរជាតិ ដែលនឹងញ៉ាំងអោយទីធ្លាមុខប្រាសាទអង្គរវត្ត លេចធ្លោជាមួយទេសភាពបៃតងគ្រប់រដូវកាល មានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់សម្រាប់ទាក់ទាញទេសចរណ៍។ លោកបន្តថា ម្ចាស់ភោជនីយដ្ឋានទាំងពីរខាងលើ បានយល់ព្រមសហការរុះរើសំណង់ក្នុងទីតាំងចាស់ ហើយទទួលយកទីតាំងថ្មីដែលរៀបចំរួចជាស្រេច ក្នុងការបន្តអាជីវកម្ម។

    ………….សម្លេងលោក យិត ចាន់ដារដ្ឋ ០០១…………
    ម្ចាស់ភោជនីយដ្ឋានទាំងបានអោយដឹងស្រដៀងគ្នាថា ពួកគាត់បានយល់ព្រមដោយស្មគ្រ័ចិត្ត បន្ទាប់ពីបានយល់អំពីតំលៃនៃបេតិកភណ្ឌ ទោះបីហាងរបស់លោកធ្លាប់បើកដំណើរការ តាំងពីឆ្នាំ១៩៩០ មកហើយក៏ដោយ។ ពួកគាត់ នឹងទទួលបានទីតាំងថ្មីមកវិញដូចគ្នា ហើយក្នុងនាមកូនខ្មែរត្រូវជួយលើកសោភ័ណ្ឌភាពអង្គរ ព្រោះនៅក្បែកន្លែងលក់ដូរនោះ អាជ្ញាធរជាតិអប្សរាបាន រៀបចំអោយមានភាពស្រស់ស្អាត ដើម្បីទាក់ទាញអ្នកទេសចរណ៍ផងដែរ។ ពួកគាត់ក៏ចង់អោយអាជីវករផ្សេងទៀត នឹងយល់ពីតម្លៃបេតិកភ័ណ្ឌដូចគ្នាដែរ ។

    …………..សម្លេងអាជីវករ២រូប …………
    បើតាមអាជ្ញាធរជាតិអប្សរា អោយដឹងថា គិតមកទល់ថ្ងៃទី១០ខែមិថុនានេះ មានម្ចាស់សំណង់ភោជនីយដ្ឋានចំនួន០៩ហើយបានស្មគ្រ័ចិត្តរុះរើ ក្នុងចំណោមសំណង់ជាង១០០នៅមុខបរិ វេណប្រាសាទអង្គរវត្ត។ ចឹងទេនៅចុងខែសីហា ឆ្នាំ២០២០ខាងមុខនេះនឹងត្រូវរុះរើអោយអស់ចំពោះសំណង់នៅមុខបរិវេណប្រាសាទអង្គរវត្ត ដើម្បីរៀបចំទីធ្លានោះអោយក្លាយជាតំបន់ទេសចរណ៍មានពណ៌បៃតងគ្រប់រដូវកាល៕ អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន !!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។

    ប្រភព៖ ឯកឧត្តម ខៀវ កញ្ញារីទ្ធ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay